• 2021-05-18 04:21:19
  • ព័ត៌មាន

សូមផ្ដល់កម្លាំងចិត្តផង! នៅពីក្រោយភាពស្រស់ស្អាត នៃតំបន់អង្គរ គឺពួកគាត់នេះហើយធ្វើការមិនខ្លាចហត់

  • 2021-05-18 04:21:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេលដែលយើងធ្វើដំណើរដល់បរិវេននៃប្រាង្គអង្គរ ទិដ្ឋភាពស្មៅបៃតងខ្ចីដុះលូតលាស់ល្អ បរិស្ថានជុំវិញមានភាពស្រស់ស្អាតគួរជាទីទស្សនា ហើយនៅពីក្រោយភាពស្រស់បំព្រង មានសោភ័ណរបស់ប្រាសាទអង្គរនោះ គឺមានមនុស្សមួយក្រុម ជាកម្លាំងចលកររួមចំណែកសំខាន់បំផុត ដែលជារៀងរាល់ថ្ងៃ ពួកគាត់បានបែងចែកជាក្រុមៗ ខ្លះបោសស្លឹកឈើ បោសដី ស្រោចស្មៅ កាត់រុក្ខជាតិទាំងតូចទាំងធំ ក្នុង និងក្រៅប្រាសាទ មួយទៀតនោះគឺបារស្លែ និងរុក្ខជាតិក្នុងទឹក។ល។

ក្រុមការងារសម្អាតប្រាសាទរួមចំណែកយ៉ាងសំខាន់ក្នុងការលើកតម្លៃបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរ ប្រសិនបើគ្មានការថែទាំ និងសម្អាតអនាម័យជាទៀងទាត់ពីសំណាក់ក្រុមការងារសម្អាតប្រាសាទ ម្ល៉េះតំបន់រមណីយដ្ឋានអង្គរ នឹងមិនស្រស់ស្អាតដូចដែលសាធារណជនបានឃើញនោះទេ។

សកម្មភាពទាំងនេះ គឺជាការសំខាន់ក្នុងការធ្វើឱ្យតំបន់ប្រាសាទមានសោភ័ណភាពស្អាត ក្រៅពីកិច្ចការអភិរក្សដែលអាជ្ញាធរជាតិអប្សរា បាននិងកំពុងធ្វើជាប្រចាំហើយនោះ។ យ៉ាងណា កិច្ចការទាំងអស់នេះមិនអាចខ្វះការចូលរួមពីសាធារណជន ក៏ដូចជាភ្ញៀវទេសចរបានទេ។ យើងទាំងអស់គ្នា ត្រូវមានស្មារតីតែមួយក្នុងការធ្វើឱ្យបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរមានភាពស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរ ពិសេសស័ក្ដិសមជាមួយគុណតម្លៃមិនអាចកាត់ថ្លៃបាន នៃរមណីយដ្ឋានរបស់មនុស្សជាតិ៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា អត្ថបទសម្រួលដោយ : Su In

មតិយោបល់