• 2021-05-19 02:32:17
  • ព័ត៌មាន

មានក្ដីសុខណាស់! ទិដ្ឋភាពតាមផ្ទះអ្នកភូមិ នៅបន្ទាយស្រី ផ្កាខ្មែរកំពុងរីកស្គុះស្គាយតាមផ្ទះ បរិស្ថានស្អាតភ្លឹង

  • 2021-05-19 02:32:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រស់ដ៏ត្រកាលនៃបុប្ផាខ្មែរ រីកស្រស់សោភានារដូវផ្ការីក នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប បង្ហាញខ្លួនតាមរបងផ្ទះអ្នកភូមិមានចម្រុះពណ៌ពិតជាស្រស់ស្រាយប្រសិនបើអ្នកបានទៅដល់ទីនោះ។

តាមទំព័រហ្វេសប៊ុក លោកអភិបាលស្រុក ឃឹម ហ្វីណង់ - Khim Finan បានបង្ហាញពីទិដ្ឋភាពផ្ការីកស្រស់បំព្រង ផ្កាចាប់ផ្ដើមរីកបណ្ដើរៗ សាយក្លិនក្រអូប ជាមួយសម្រស់ធម្មជាតិពិតៗ។

ក្នុងសួនតាមរបងផ្ទះអ្នកស្រុកបន្ទាយស្រីមានផ្ការីកស្គុះស្គាយ លាយលំជាមួយខ្យល់ធម្មជាតិដ៏ស្រស់ត្រកាល មានផ្កាច្រើនប្រភេទ ច្រើនពណ៌ចម្រុះបណ្តុះជាជួរ រំលេចជាទស្សនីយភាពដ៏ស្អាតឥតប្រៀប ចង់ថតរូបលេងកម្សាន្តមិនចេះជិនណាយ ៕

អត្ថបទដោយ : Su In

មតិយោបល់