- 2021-05-19 05:13:04
- ព័ត៌មាន
មួយប៉ព្រិចភ្នែកសោះ ទន្លេគង្គា គេតែងគោរពបូជា ប្រែពោរពេញដោយសាកសពអ្នកជំងឺកូវីដ អណ្តែតពេញទឹក
- 2021-05-19 05:13:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មួយប៉ព្រិចភ្នែកសោះ ទន្លេគង្គា គេតែងគោរពបូជា ប្រែពោរពេញដោយសាកសពអ្នកជំងឺកូវីដ អណ្តែតពេញទឹក
ចន្លោះមិនឃើញ
ទន្លេគង្គា ដែលប្រជាជនឥណ្ឌាតែងតែគោរពបូជា ពេលនេះបានប្រែក្លាយជាកន្លែងបោះចោលសាកសពអ្នកស្លាប់ដោយសារជំងឺកូវីដ១៩។ សាកសពជាច្រើនរយនាក់ ត្រូវបានគេឃើញអណ្តែតនៅលើផ្ទៃទឹកនៃទន្លេមានបារមីមួយនេះ។ នេះបើតាមការចេញផ្សាយនៅថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១ ដោយ BBC។
ឥណ្ឌាបាននឹងកំពុងធ្វើការប្រយុទ្ធជាមួយការឆ្លងរាលដាលទ្រង់ទ្រាយធំនៃវីរុសកូវីដ១៩ រលកទី២ ដែលធ្វើឱ្យប្រព័ន្ធសុខាភិបាលប្រទេសនេះជួបការលំបាកជាខ្លាំង។ គិតមកទល់ពេលនេះចំនួនអ្នកឆ្លងកូវីដ១៩ សរុបកើនដល់ជាង ២៥លាននាក់។
តួលេខអ្នកស្លាប់កើនឡើងដល់ ២៧៥,០០០នាក់ ធ្វើឱ្យមានកន្វះខាតកន្លែង និង សម្ភាៈសម្រាប់បូជា ប្រជាជនឥណ្ឌាមួយចំនួនបង្ខំចិត្ត យកសពសាច់ញាតិទៅកប់នៅក្នុងខ្សាច់ និង ខ្លះទៀតយកទៅបោះចូលក្នុងទឹកទន្លេគង្គា៕