- 2021-05-19 08:50:01
- ព័ត៌មាន
ដាក់ម៉ាទ្រីបជុំគ្នាទៅ! នៅសមុទ្រឈើមណ្ឌលគីរីយើងនេះ ស្អាតញាក់សាច់
- 2021-05-19 08:50:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដាក់ម៉ាទ្រីបជុំគ្នាទៅ! នៅសមុទ្រឈើមណ្ឌលគីរីយើងនេះ ស្អាតញាក់សាច់
ចន្លោះមិនឃើញ
Sea Forest Resort ជាកន្លែងកម្សាន្តអារម្មណ៍មួយដ៏ស្រស់ស្រាយបំផុត មានកន្លែងស្នាក់នៅហ៊ុមព័ទ្ធទៅដោយព្រៃឈើ បៃតងខ្ចី ធម្មជាតិពិតៗ ។ នៅទីនោះមានផ្ទះស្នាក់នៅបែបខ្មែរបុរាណជាច្រើនប្រភេទ សង់ជាប់មាត់អូរ នឹង មានកន្លែងសម្រាប់បោះតង់ ស័ក្តិសមបំផុតសម្រាប់អ្នកដែលចង់ទៅសាងភាពផ្អែមល្ហែមជាមួយគូស្នេហ៍ បង្កើនភាពស្និទ្ធស្នាលជាមួយគ្រួសារ នឹងសាងអានុស្សាវរីយ៍ជាមួយមិត្តភក្តិជាដើម ។
ប្រសិនបើអ្នកមើលទៅទិដ្ឋភាពនេះហើយ តិចច្រឡំស្រុកគេណា នោះគឺនៅសមុទ្រឈើខេត្ត មណ្ឌល់គីរីយើងនេះឯង មានទីតាំងស្ថិននៅ ភូមិឡៅការ សង្កាត់ សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ជិះត្រឹមតែ ១០ នាទីប៉ុណ្ណោះពីទីរួមខេត្ត។
រៀបគំរោងដាក់ម៉ាទ្រីបជុំគ្នាដឹងតែអែមម៉ង ចំពោះតម្លៃសំបុត្រចូលទស្សនា និងសេវាកម្មផ្សេងៗគឺតំលៃសមរម្យហើយអាចដើរថតរូប ខ្យូតៗ សំបូរបែបមួយឆ្អែតពេញរីសតតែម្ដង។
មណ្ឌលគិរី ជាដែនដីគ្របដណ្តប់ដោយព្រៃ ភ្នំ ក្រំថ្ម និង មានអាកាសធាតុត្រជាក់គ្រប់រដូវកាល ជាទីកន្លែងមួយដែលមនុស្ស គ្រប់គ្នាប្រាថ្នាទៅដល់ ។ ទឹកដីប៉ែកឦសាននេះ សម្បូរទៅដោយរមណីយដ្ឋានស្អាតៗបែបធម្មជាតិពិតៗ ជាច្រើនកន្លែងរាប់ មិនអស់ មានទាំងទឹកជ្រោះ ដងអូរ ព្រៃភ្នំ វាលស្មៅ ជាដើម ៕
ប្រភព៖ Sea Forest Resort- Mondulkiri