• 2021-05-20 02:25:29
  • ព័ត៌មាន

អ្នកខេត្តតាកែវសូមជ្រាប! សម្រេចបិទផ្សារសំរោងយ៉ោងទាំងស្រុង ចាប់ពីថ្ងៃនេះ

  • 2021-05-20 02:25:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរខេត្តតាកែវបានសម្រេចផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្ម ការលក់ដូរទាំងអស់នៅក្នុងផ្សារសំរោងយ៉ាង ស្ថិតនៅភូមិស្មៅខ្ចី ឃុំត្រពាំងសាប ស្រុកបាទី ដែលជាតំបន់មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ជាច្រើននាក់ពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចាប់ពីម៉ោង ៥:០០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ រហូតដល់មានការជូនដំណឹងជាថ្មី ។

ការសម្រេចបិទផ្សារសំរោងយ៉ោងនេះ ក្នុងគោលបំណងដើម្បីកាត់ផ្ដាច់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងៗទៀត ។ អាជ្ញាធរបានអំពាវនាវដល់ អាជីវករលក់ដូរនៅក្នុងផ្សារទាំងអស់ មានកាតព្វកិច្ចផ្តល់វត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩។ ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តនឹងចុះយកសំណាកពីអាជីវករទាំងអស់នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទី នៅមណ្ឌលចត្តាឡីស័ក(បឋមសិក្សាហាំងងើស្មៅខ្លី)។ ក្នុងករណី បងប្អូនខកខានមិនបានទៅផ្តល់វត្ថុសំណាកតាមកាលកំណត់ខាងលើត្រូវទៅផ្ដល់សំណាក នៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យបង្អែក ដែលនៅជិតលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ៕

អត្ថបទដោយ : Su In

មតិយោបល់