• 2021-05-20 02:59:27
  • ព័ត៌មាន

ក្រោយចុះចតបានជោគជ័យ យានអវកាសចិនផ្តិតយករូបភាពជាលើកដំបូង ពីភពអង្គារ

  • 2021-05-20 02:59:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យានអវកាសរបស់ចិនឈ្មោះ Zhurong បានថតយករូបភាពនៅលើផ្ទៃភពព្រះអង្គារ ហើយបានបញ្ជូនត្រលប់រូបភាពទាំងនោះមកកាន់ផែនដីវិញ បន្ទាប់ពីធ្វើការចុះចតបានជោគជ័យ។

យានអវកាស Zhurong ធ្វើការចុះចតបានដោយជោគជ័យនៅលើភពអង្គារកាលពីថ្ងៃអាទិត្យកន្លងទៅ បើគិតតាមម៉ោងនៅទីក្រុងប៉េកាំង ប្រទេសចិន។ ការចុះចតបានជោគជ័យនៅលើភពអង្គាររបស់ យានអវកាសចិន មានន័យថាមានយានរបស់ប្រទេស ២ប៉ុណ្ណោះដែលបានទៅដល់ភពអង្គារ ពោល គឺ យានរបស់សហរដ្ឋអាមេរិក និង ចិន៕

ប្រភព៖ BBC ប្រែសម្រួល ៖ សង្ហា

មតិយោបល់