• 2021-05-20 02:51:28
  • ព័ត៌មាន

អភិបាលខេត្តកំពង់ស្ពឺ រន្ធត់ចិត្ត និងសោកស្ដាយខ្លាំង ចំពោះទង្វើសន្តិសុខផ្សារ យកជើងទាត់កញ្ច្រែងក្មេងស្រីលក់ព្រីង

  • 2021-05-20 02:51:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នេះ ក្រោយពីបានឃើញហ្វេសប៊ុករបស់បងប្អូនដែលបានបង្ហោះរឿងសន្តិសុខ ផ្សារកំពង់ស្ពឺ បានទាត់កញ្ច្រែងក្មួយស្រីលក់ព្រីង បណ្ដាលឱ្យកំពប់ទៅលើដី ខ្ញុំពិតជាមានការរន្ធត់ និងសោកស្ដាយយ៉ាងខ្លាំង ចំពោះទង្វើអសីលធម៌បែបនេះ»។ នេះបើតាមប្រសាសន៍របស់ឯកឧត្ដម វី សំណាង អភិបាលខេត្តកំពង់ស្ពឺបានថ្លែងព្រឹកនេះ លើគណនីហ្វេសប៊ុករបស់លោកផ្ទាល់ ។

ឯកឧត្ដមបានបន្តថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងខ្លួនលោកផ្ទាល់ សូមអភ័យទោសចំពោះទង្វើដែលមិនគប្បីរបស់សន្តិសុខផ្សារកំពង់ស្ពឺ ដែលបានប្រព្រឹត្តបែបនេះ (ថ្ងៃ១៩ ខែឧសភា ឆ្នាំ២០២១)កន្លងទៅនេះ។

ក្នុងឱកាសជួបផ្ទាល់ជាមួយក្មួយស្រី ឯកឧត្ដម វី សំណាង បានផ្តល់នូវសម្ភារៈមួយចំនួន សម្រាប់រួមចំណែកសម្រួលដល់ការលំបាករបស់គាត់កន្លងមក។

ឯកឧត្ដម សូមសំណូមពរយ៉ាងទទូចដល់បងប្អូនអាជីវករក៏ដូចជាប្រជាពលរដ្ឋទាំងអស់សូមមេត្តារក្សាឲ្យបាននូវសណ្ដាប់ធ្នាប់សាធារណៈដោយជៀសវាងគិតតែប្រយោជន៍ខ្លួន ភ្លេចអំពីផលប៉ះពាល់ដល់ប្រយោជន៍អ្នកដទៃ ដែលគាត់ត្រូវការប្រើប្រាស់ផ្លូវ។ បើទោះជាយ៉ាងណាក៏ដោយទង្វើអសីលធម៌របស់សន្តិសុខផ្សារកំពង់ស្ពឺបែបនេះគឺមិនអាចលើកលែងបានឡើយ ៕

មតិយោបល់