- 2021-05-20 06:56:48
- ព័ត៌មាន
សុខៗ មុននេះលោកបង ឌួង ឆាយ បង្ហោះសារសុំទោសកូនៗទាំង ៣ អានហើយស្ទើរទឹកភ្នែក
- 2021-05-20 06:56:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខៗ មុននេះលោកបង ឌួង ឆាយ បង្ហោះសារសុំទោសកូនៗទាំង ៣ អានហើយស្ទើរទឹកភ្នែក
ចន្លោះមិនឃើញ
មហាជនមានការភ្ញាក់ផ្អើល និងរំជូលចិត្តជាខ្លាំង នៅថ្ងៃទី ២០ ឧសភា ឆ្នាំ ២០២១ នេះ លោកឌួង ឆាយ ដែលទើបលាចាកសិក្ខាបទបានប៉ុន្មានថ្ងៃ បានបង្ហោះសាររៀបរាប់ដ៏កម្សត់មួយ ទៅកាន់កូនៗទាំង ៣ របស់លោក ។ នៅក្នុងសារនោះ លោកបានរៀបរាប់ពាក្យចេញពីក្នុងចិត្តសុំទោសទៅកាន់កូនៗ ដែលលោកគ្មានសមត្ថភាពមើលថែគ្រួសារឱ្យបានល្អ និងបង្ហាញពីទឹកចិត្តនឹករលឹកដល់កូនៗ ដែលខានបានជួបជាង ២ ខែមកហើយ ។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុង នៃសាររបស់លោក ឌួង ឆាយ ៖
«ពុកសូមទោសណាកូនៗដែលពុកគ្មានសម្ថតភាពមើលថែគ្រួសាឱ្យបានល្អ។ បង្កើតកូនៗមករងទុក្ខដោយសារពុក។ ពុកពិតជានឹកកូនៗណាស់ជាង ២ ខែនេះមិនបានជួប និងគ្មានសម្តថភាពក្នុងការជួបឱបថើបកូនៗ។ ពុកសង្ឃឹមថានឹងបានជួបកូនៗឆាប់ៗនេះ ពួកយើងជាអ្នកបង្កើតគេមក មិនមែនគេចង់មកកើតជាមួយយើងនោះទេ។ ដូច្នេះសូមឱ្យមានការទទួលខុសត្រូវចំពោះកូនៗផង ខ្ញុំសូមអង្វរ។ អ្នកដែលពិបាករងគ្រោះបំផុតគឺកូនៗ។ អាណិតជាគេគឺកូនប្រុសច្បងគ្នាឈឺមើលមិនទាន់ឃើញច្បាស់ និងកូនស្រីពៅទើមជាង ១ ខួបមិនទាន់ដឹងអីហើយគ្រួសារត្រូវជួបរឿងបែបនេះ។ ជីវិតខ្ញុំបានជួបព្រុះភ្លៀងខ្លាំងៗជាច្រើនដង ដែលមនុស្សទូទៅមិនដែលសូម្បីតែលឺដល់ អនិច្ចាខ្លួនឯង» ៕