• 2021-05-21 02:47:50
  • ព័ត៌មាន

កំពង់ចាមផ្ទុះឆ្លងតៗគ្នាកាន់តែធ្ងន់ធ្ងរហើយ ប្រកាសព្រឹកនេះរកឃើញ ៩៣នាក់ទៀត ភាគច្រើនសុទ្ធតែស្រីៗ

  • 2021-05-21 02:47:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៩៣នាក់ ក្នុងនោះ ស្រុកជើងព្រៃ ៣៤នាក់ ស្រុកបាធាយ ៣៤នាក់ ស្រុកព្រៃឈរ ០៩នាក់ កំពង់សៀម ០៦នាក់ និងមកពីខេត្តកំពង់ឆ្នាំង ០៣នាក់ ខេត្តកំពង់ធំ ០៧នាក់ និងករណីជាសះស្បើយចំនួន ២៣នាក់ សម្រាប់ទិន្នន័យក្នុងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។

រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកដែលមានជាប់ពាក់ព័ន្ធទាំងអស់ សូមប្រញាប់រួសរាន់ទៅយកសំណាកធ្វើតេស្តរកមេរោគកូវីដ១៩ ទៅតាមទីតាំងដែលបានកំណត់ និងត្រូវរាយការជាបន្ទាន់មកកាន់អាជ្ញាធរមូលដ្ឋាន ដើម្បីពិនិត្យតាមដាន ទប់ស្កាត់ការឆ្លងរីករាលដាលឲ្យបានទាន់ពេលវេលា៕

អត្ថបទដោយ : Su In

មតិយោបល់