- 2021-05-21 04:29:04
- ព័ត៌មាន
ទីបំផុត! អុីស្រាអែល និង ប៉ាឡេស្ទីន ព្រមព្រៀងគ្នាលើបទឈប់បាញ់ក្រោយវាយប្រហារគ្នាអស់រយៈពេល ១១ថ្ងៃ
- 2021-05-21 04:29:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត! អុីស្រាអែល និង ប៉ាឡេស្ទីន ព្រមព្រៀងគ្នាលើបទឈប់បាញ់ក្រោយវាយប្រហារគ្នាអស់រយៈពេល ១១ថ្ងៃ
ចន្លោះមិនឃើញ
បន្ទាប់ពីវាយប្រហារដាក់គ្នាអស់ជាង ២សប្តាហ៍ នៅពេលនេះ កងកម្លាំងសន្តិសុខជាតិ អុីស្រាអែល និង ក្រុមសកម្មប្រយុទ្ធ ហាម៉ាស ប៉ាឡេស្ទីន បានព្រមព្រៀងគ្នាលើបទឈប់បាញ់ ដែលបានចូលជាធរមាន នៅថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១។
ក្រោយភ្លៀងមេឃស្រលះ លែងមានទៀតហើយស្នូរគ្រាប់មីសុីល និង គ្រាប់រ៉ុក្កែត ដោយជំនួសមកវិញ នូវស្នូរកាំភ្លើង នៅតាមដងផ្លូវក្នុងតំបន់ហ្កាហ្សា ដែលគេបាញ់ដើម្បីអបអរសាទរបទឈប់បាញ់រវាង អុីស្រាអែល និង ក្រុមហាម៉ាស ប៉ាឡេស្ទីន។
ទន្ទឹមនឹងនេះ មិនមានគ្រាប់រ៉ុក្កែត របស់ក្រុម ហាម៉ាស បាញ់ទៅលើប្រទេសអ៊ីស្រាអែលទៀតនោះទេ បន្ទាប់ពីបទឈប់បាញ់បានចូលជាធរមាន ដើម្បីបញ្ចប់ការប៉ះទង្គិចគ្នាដ៏សាហាវអស់រយៈពេល ១១ ថ្ងៃមកនេះ៕