- 2021-05-21 03:42:30
- ព័ត៌មាន
គាំទ្រទេបើធ្វើគ្រប់ខេត្ត? ទីរួមខេត្តត្បូងឃ្មុំ បង្កប់ខ្សែភ្លើង និងខ្សែកាបក្រោមដីទាំងអស់ មិនរញ៉េរញ៉ៃតាមដងផ្លូវ
- 2021-05-21 03:42:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គាំទ្រទេបើធ្វើគ្រប់ខេត្ត? ទីរួមខេត្តត្បូងឃ្មុំ បង្កប់ខ្សែភ្លើង និងខ្សែកាបក្រោមដីទាំងអស់ មិនរញ៉េរញ៉ៃតាមដងផ្លូវ
ចន្លោះមិនឃើញ
នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ លោក គន់ សុភា អភិបាលរងខេត្ត លោកម៉ៅ ឌុង នាយករដ្ឋបាល បានដឹកនាំគណៈកម្មការត្រួតពិនិត្យសំណង់ ចុះពិនិត្យការងាររៀបការ៉ូឡា សួនច្បារតាមដងផ្លូវ ដែលបានដាក់ប្រព័ន្ធខ្សែភ្លើង ខ្សែកាប បង្កប់ដីរួចជាស្រេច។
រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំទីក្រុងរបស់ខ្លួន ពិតជាមានភាពច្នៃប្រឌិតខ្ពង់ និងគួរឲ្យសរសើរណាស់ ដោយក្នុងបរិវេននៃទីរួមខេត្តត្បូងឃ្មុំ បានបង្កប់ខ្សែភ្លើងនៅពីខាងក្រោមដីមិនមានភាពរញ៉េរញ៉ៃ ខ្វាត់ខ្វែងតាមដងផ្លូវ ធ្វើឲ្យសោភ័ណភាពស្រស់ស្អាត និងសុវត្ថិភាពផងដែរ។
រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតខេត្តថ្មីត្បូងឃ្មុំនេះឡើង កាលពីឆ្នាំ២០១៤ ហើយអាជ្ញាធរខេត្តបានដាក់ចេញនូវទិសដៅបង្កើតទីក្រុងទំនើបថ្មីមួយ ដែលមានប្រព័ន្ធលូធំៗ ប្រព័ន្ធទឹកស្អាត ខ្សែភ្លើង ខ្សែកាបបង្កប់ដី ប្រកបដោយសោភ័ណភាពនិងបរិស្ថានល្អ៕