• 2021-05-22 06:26:27
  • ព័ត៌មាន

នាយករដ្ឋមន្រ្តីឥណ្ឌា ទាល់តម្រិះ អួលដើមក ព្រោះមិនអាចសង្គ្រោះពលរដ្ឋខ្លួនឱ្យគេចផុតពីមាត់មច្ចុរាជ

  • 2021-05-22 06:26:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១ ប្រទេសឥណ្ឌាបានប្រកាសថា រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ២៥៩,៥៥១នាក់ ខណៈអ្នកស្លាប់ថ្មីនៅតែរក្សាតួលេខខ្ពស់ពោលគឺ ៤២០៩នាក់។

នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បាននិយាយទាំងអួលដើមកថា '’វីរុសចង្រៃនេះ បានផ្តាច់យកសង្ខារប្រជាជនយើងច្រើននាក់ពេកហើយ ជាពិសេសក្រុមគ្រួសារដែលបានបាត់បង់សមាជិកជាទីស្រាលាញ់។ គ្មានអ្វីក្រៅពីសូមចូលរួមសោកស្តាយ និងរំលែកទុក្ខដ៏ក្រៀមក្រំបំផុត'’ ។

គួរឱ្យដឹងថា ករណីអ្នកឆ្លងវីរុសកូវីដ១៩ ប្រចាំថ្ងៃនៅក្នុងប្រទេសឥណ្ឌា មានការថមថយចុះខ្លះហើយ បើធៀបនឹងចំនួនអ្នកឆ្លងប៉ុន្មានថ្ងៃមកនេះ។ យ៉ាងណាមិញតួលេខអ្នកស្លាប់នៅតែបន្តកើនឡើងជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រភព៖ indiatoday ប្រែសម្រួល ៖ សង្ហា

មតិយោបល់