• 2021-05-24 02:54:16
  • ព័ត៌មាន

ក្រុមឧទ្ទាម បាញ់សម្លាប់កងកម្លាំងយោធាជាង ១០នាក់ ប្តេជ្ញាមិនឱ្យប្រទេសមីយ៉ាន់ម៉ា ស្ថិតក្រោមរបបសឹក

  • 2021-05-24 02:54:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមឧទ្ទាមមីយ៉ាន់ម៉ា បាននិយាយថា បន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅក្នុងតំបន់ដែលរងការវាយប្រហារដោយយោធា នៅភាគខាងកើតប្រទេស មានសមាជិកក្រុមកងកម្លាំងសន្តិសុខ មីយ៉ាន់ម៉ាជាង ១០នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ ទី ២៣ ឧសភា ឆ្នាំ ២០២១ នេះ ។

ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពវឹកវរ ចាប់តាំងពីខែកុម្ភះមកម៉្លេះនៅពេលយោធាប្រើកម្លាំងដ៏សាហាវដើម្បីបង្ក្រាបអ្នកប្រឆាំងនឹងរបបខ្លួន។ ចំណែកចំនួនជនសុីវិល ដែលបានស្លាប់កើនឡើងដល់ ៨១៥ នាក់ហើយ ខណៈរាប់ពាន់នាក់ទៀតត្រួវបានចាប់ឃុំខ្លួន។

អំពើហិង្សានៃរបបយោធា បានជំរុញឱ្យមានមនុស្សមួយចំនួននៅក្នុងចលនាប្រឆាំងនឹងរបបយោធាបង្កើតឡើងនូវ ''កម្លាំងការពារប្រជាជន'’ នៅតាមតំបន់របស់ពួកគេដែលបង្កើតឡើងដោយជនស៊ីវិល ប្រើប្រាស់ជាមួយអាវុធកែច្នៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងកងកំលាំងសន្តិសុខនៃរបបយោធា៕

ប្រភព៖ Bangkokpost ប្រែសម្រួល ៖ សង្ហា

មតិយោបល់