• 2021-05-24 04:15:29
  • ព័ត៌មាន

ស្ទើរគ្រប់ច្រកល្ហក នៅតំបន់អង្គររៀបចំយ៉ាងឥតខ្ចោះ រីឯសួនច្បារ វាលស្មៅ បៃតងខ្ចីស្អាតខ្លាំង

  • 2021-05-24 04:15:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដូវវស្សាធ្លាក់ភ្លៀងបានមកដល់ គឺជាពេលវេលាមួយ ដែលអំណោយផលយ៉ាងខ្លាំងដល់រុក្ខជាតិតូចធំ រីកលាស់ស្លឹកត្រួយខ្ចី ចោលម្លប់ដ៏ត្រឈឹងត្រឈៃត្រជាក់ដល់បេះដូង បានធ្វើឱ្យតំបន់រមណីយដ្ឋានអង្គរ ពោរពេញដោយភាពរមនា ស្រស់ត្រកាលក្រៃលែង ។

ប្រភពរូបភាពៈចាន់ ឧត្ដមបញ្ញា

ទិដ្ឋភាពស្រស់បំព្រងកំពុងគ្របដណ្ដប់នៅតាមដងផ្លូវនានាក្នុងរមណីយដ្ឋានអង្គរ ដើមឈើតូចធំជាច្រើន ឈរអមសងខាងផ្លូវ បង្កើនភាពទាក់ទាញដល់អ្នកដំណើរ និងធ្វើឲ្យអ្នកទេសចរជិតឆ្ងាយនឹករឭកដល់រមណីយដ្ឋានអង្គរក្នុងកាលៈទេសៈនេះខានពុំបាន។

ប្រភពរូបភាពៈចាន់ ឧត្ដមបញ្ញា

បរិវេណខាងលិចប្រាសាទអង្គរវត្ត ដែលលម្អដោយផ្កា សួនស្មៅពណ៌បៃតង និងដើមឈើជាច្រើនដើម ពេលនេះលូតលាស់ល្អ ខ្លះលាស់ត្រួយបៃតងខ្ចី ខ្លះចេញផ្កា ខ្យល់បក់រវិចៗលាយឡំសម្លេងសត្វស្លាបយំ ហាក់កំពុងបង្ហាញដល់ទេសចរថា «អង្គរខ្ញុំតែងខ្លួនរងចាំអ្នករួចហើយ»។

ប្រភពរូបភាពៈចាន់ ឧត្ដមបញ្ញា

ក្រោមការមើលថែទាំអភិរក្សយ៉ាងល្អប្រពៃពីអាជ្ញាធរជាតិអប្សរា ធ្វើឲ្យរមណីយដ្ឋានទាំងមូល នៅតែរឹងមាំ ស្រស់ស្អាត ស័ក្ដិសមនូវគុណតម្លៃនៃប្រាង្គប្រាសាទដ៏អច្ឆរិយជាសាកលសម្រាប់មនុស្សជាតិ។ អង្គរបង្ហាញស្នាមញញឹមជាប់ជានិច្ច និងរង់អ្នកមកទស្សនាគ្រប់ពេលវេលានេះជាអ្វីដែលរមណីយដ្ឋានអង្គរ ចង់បញ្ជាក់ប្រាប់ភ្ញៀវទេសចរ ក្រោយឆ្លងកាត់នូវស្ថានភាពស្ងប់ស្ងាត់ ដោយសារការវាយលុករបស់ជំងឺកូវីដ១៩ ដែលធ្វើឱ្យភ្ញៀវទេសចរខកខានចូលទៅទស្សនានៅទីនោះបាន៕

ប្រភពរូបភាពៈចាន់ ឧត្ដមបញ្ញា
ប្រភពរូបភាពៈចាន់ ឧត្ដមបញ្ញា
ប្រភពរូបភាពៈចាន់ ឧត្ដមបញ្ញា
ប្រភពរូបភាពៈចាន់ ឧត្ដមបញ្ញា
ប្រភពរូបភាពៈចាន់ ឧត្ដមបញ្ញា
ប្រភពរូបភាពៈចាន់ ឧត្ដមបញ្ញា
ប្រភពរូបភាពៈចាន់ ឧត្ដមបញ្ញា
ប្រភពរូបភាពៈចាន់ ឧត្ដមបញ្ញា

អត្ថបទដោយ : Su In

មតិយោបល់