• 2021-05-24 10:38:07
  • ព័ត៌មាន

ពេលនេះ ឥណ្ឌា ផ្ទុះឆ្លងកូវីដខ្លាំងតាមទីតំបន់ជនបទ ខណៈចំនួនអ្នកស្លាប់កើនដល់ ៣សែននាក់

  • 2021-05-24 10:38:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ១៩ នៅឥណ្ឌាបានកើនដល់ ៣សែននាក់ គិតត្រឹមថ្ងៃច័ន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១ ខណៈដែលអាជ្ញាធរកំពុងព្យាយាមទប់ស្កាត់ការផ្ទុះឆ្លងខ្លាំងនៅតំបន់ជនបទ។

តូលេខអ្នកឆ្លងកូវីដ១៩ ប្រចាំថ្ងៃបានធ្លាក់ចុះនៅក្នុងទីក្រុងធំ ៗ របស់ប្រទេសឥណ្ឌា ប៉ុន្តែករណីអ្នកស្លាប់ បានហក់ឡើងខ្ពស់ បំបែកឯតទគ្គកម្មក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារនៅមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ មានការខ្វះខាតគ្រែ អុកស៊ីសែន និងថ្នាំសំខាន់ៗ។

អ្នកជំនាញជាច្រើនជឿថាចំនួនពិតប្រាកដនៃអ្នកស្លាប់ដោយសារកូវីដនៅឥណ្ឌា គឺខ្ពស់ជាងតួលេខដែលបានបង្ហាញដោយរដ្ឋាភិបាល។ ជាពិសេសជំងឺនេះរាលដាលដល់តំបន់ជនបទដែលមានប្រជាជនភាគច្រើនរស់នៅ ខណៈដែលមណ្ឌលសុខភាពនៅតំបន់នោះស្ថិតក្នុងកម្រិតមធ្យម៕

ប្រភព៖ Bangkokpost ប្រែសម្រួល ៖ សង្ហា

មតិយោបល់