• 2021-05-25 02:08:15
  • ព័ត៌មាន

ចម្រើនម្ចាស់ណាស់! ចំប៉ាដក់មួយដើម នៅខេត្តមួយ ផ្លែរាប់ពាន់ផ្លែ មិនធ្លាប់ឃើញ

  • 2021-05-25 02:08:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារឿងដ៏កម្រមួយដែលដើមចំប៉ាដក់ មួយដើមតូចមួយទេ ប៉ុន្តែមានផ្លែរាប់ពាន់ផ្លែសឹងតែបាក់ដើម ហើយកុំច្រឡំនេះមិនមែននៅបរទេស គឺប្រទេសកម្ពុជាតែម្ដង ដោយស្ថិតនៅបែកអន្លូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ រហូតដល់ម្ចាស់ដើមចំប៉ាដក់ផ្ទាល់លាន់មាត់ថា «ចុៈបើផ្លែម្លឹងៗមិនអាណិតដើមទេឬ?ឬមួយមកពីស្រលាញ់ម្ចាស់ពេកទេដឹង!»។ នេះដោយយោងតាមគណនីហ្វេសប៊ុកឈ្មោះ Sann Sokhieng កាលពីថ្ងៃទី២៤ ឧសភា ២០២១នេះ។

បន្ទាប់ពីឃើញការបង្ហោះនេះហើយ មានមហាជនជាច្រើនដែលប្រើប្រាស់បណ្ដាញសង្គមFacebook បានផ្ទុះការសសើរ នឹកស្មានមិនដល់គ្រប់គ្នា ហើយសឹងតែមិនជឿផងថាដើមចំប៉ាដក់មួយដើមនេះ នៅស្រុកខ្មែរ ព្រោះថាកម្រមានដើមចំប៉ាដក់ដែលផ្លែច្រើន ណែនណាន់ ជាប់គ្នារាប់ពាន់ផ្លែដូច្នេះទេ។ ហើយក៏សុំសសើរដល់ម្ចាស់ដើមចំប៉ាដក់នេះពិតមែន ដែលយកចិត្តទុកដាក់មើលថែរ ទើបចេញផលផ្លែផ្កាច្រើនដូច្នេះ៕

អត្ថបទដោយ : Su In

មតិយោបល់