• 2021-05-25 03:40:17
  • ព័ត៌មាន

ស្អាត ស័ក្ដិសមបំផុត តាមដងផ្លូវនៅខេត្តមួយនេះ តាំងព្រះឆាយលក្ខណ៍ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ ផ្ការំដួលតំណាងជាតិ

  • 2021-05-25 03:40:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ៃលិនជាដែនដីត្បូងពេជ្រ ជង្រុករ៉ែត្បូងដ៏មានតម្លៃនៅកម្ពុជា ស្ថិតនៅផ្នែកខាងជើងនៃជួរភ្នំក្រវាញជាប់ព្រំដែនប្រទេសថៃ។

ប្រភពរូបភាព៖Na Vy

ខេត្តប៉ៃលិន មានសក្តានុពលខាងវិស័យទេសចរណ៍ បែបអេកូធម្មជាតិដ៏ល្បីល្បាញ ដ៏សម្បូរបែប មិនចាញ់ខេត្តផ្សេងៗទៀតរបស់កម្ពុជាឡើយ បន្ទាប់ពីត្បូងថ្មធម្មជាតិដ៏មានតម្លៃ និងល្អប្រណិតដែលទទួលស្គាល់ ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ។

ប្រភពរូបភាព៖Na Vy

បរប៉ៃលិន នៅតាមដងផ្លូវនៅខេត្តមួយនេះ មានតាំងលម្អព្រះឆាយលក្ខណ៍ ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ និងផ្ការំដួលតំណាងជាតិពិតជាមានសម្រស់ស្រស់ស្អាត ស័ក្ដិសមបំផុតនឹងកេរ្តិ៍ឈ្មោះខេត្តត្បូងពេជ្រ បង្ហាញពីអត្តសញ្ញាណជាតិខ្មែរ ដួងព្រលឹងជាតិខ្មែរ បញ្ជាក់ឱ្យបរទេសឃើញថា នេះហើយដែនដីខ្មែរដ៏រុងរឿង ។

ប្រភពរូបភាព៖Na Vy

ក្រោយពីឃើញមានការរៀបចំបែបនេះ បានធ្វើឱ្យមហាជនខ្មែរ មានការសារទរនឹងពេញចិត្តជាខ្លាំង ហើយជាគំរូដ៏ល្អមួយ សម្រាប់បណ្ដារាជធានី- ខេត្តផ្សេងទៀត គួររៀបចំបែបនេះ ពិតជាស័ក្ដិសមណាស់ ហើយមានលក្ខណៈពិសេសគ្រប់គ្រាន់សម្រាប់ទាក់ទាញភ្ញៀវទេសចរស្កាត់ទៅទស្សនាកម្សាន្តផងដែរ៕

ប្រភពរូបភាព៖Na Vy

អត្ថបទដោយ : Su In

មតិយោបល់