- 2021-05-25 07:32:49
- ព័ត៌មាន
មិនមែនតែអ្នករោងចក្រទេ លើកនេះ តាកែវផ្ទុះឆ្លងតាំងពីអាជីវករ អ្នករត់តាក់ស៊ី សិស្ស
- 2021-05-25 07:32:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនមែនតែអ្នករោងចក្រទេ លើកនេះ តាកែវផ្ទុះឆ្លងតាំងពីអាជីវករ អ្នករត់តាក់ស៊ី សិស្ស
ចន្លោះមិនឃើញ
នាថ្ងៃទី ២៥ ឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តតាកែវបានប្រកាសករណីវិជ្ជមានកូវីដ១៩ លើមនុស្ស ៤៩ នាក់ បានឆ្លងជំងឺកូវីដ។ នៅរវាងប៉ុន្មានសប្តាហ៍នេះ ចំនួនអ្នកឆ្លងក្នុងខេត្តតាកែវ ហាក់មានសន្ទុះកើនឡើង បន្ទាប់ពីការផ្ទុះឆ្លងនៅក្នុងរោងចក្រ សាន់បូ ដែលមានកម្មករជាច្រើននាក់ត្រូវបានតេស្តរកឃើញថាមានវិជ្ជមានកូវីដ១៩។
តាមប្រភពដដែល ក៏បានឲ្យដឹងដែរថា ចំនួនអ្នកឆ្លងទាំង ៤៩ នាក់ខាងលើ ច្រើនជាកម្មករ រោងចក្រសាន់បូ ក្នុងខេត្តតាកែវ ដែលក្នុងនោះភាគច្រើនជា កម្មករ និងកម្មការិនីរោងចក្រ អាជីវករ សិស្ស អ្នករត់តាក់ស៊ី និងអ្នកលក់បុកល្ហុង។ យ៉ាងណា ចំនួនអ្នកឆ្លងនៅខេត្តតាកែវ ហាក់កំពុងមានសន្ទុះកើនឡើងយ៉ាងខ្លាំង ដែលជាហានិភ័យ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅប្រមូលផ្តុំ ជាពិសេសបងប្ងូនកម្មករ កម្មការិនី រោងចក្រតែម្តង។
សូមចូលរួមការពារ និងបង្កើនការប្រុងប្រយ័ត្ន ដើម្បីចៀសវាងការរាតត្បាត ក្នុងទ្រង់ទ្រាយធំ និងការចម្លងបន្ត ៕