- 2021-05-26 02:51:58
- ព័ត៌មាន
វៀតណាម ធ្លាប់ជោគជ័យទប់ស្កាត់ជំងឺកូវីដ ពេលនេះផ្ទុះឆ្លងសារជាថ្មី ក្រោយរកឃើញអ្នកឆ្លងក្នុងតួលេខគួរឱ្យបារម្ភ
- 2021-05-26 02:51:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វៀតណាម ធ្លាប់ជោគជ័យទប់ស្កាត់ជំងឺកូវីដ ពេលនេះផ្ទុះឆ្លងសារជាថ្មី ក្រោយរកឃើញអ្នកឆ្លងក្នុងតួលេខគួរឱ្យបារម្ភ
ចន្លោះមិនឃើញ
ប្រទេសវៀតណាមបានពង្រឹងវិធានការបិទខ្ទប់នៅរោងចក្រឧស្សាហកម្ម ភាគខាងជើងប្រទេស កាលពីថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩ ទ្រង់ទ្រាយធំ មិនធ្លាប់មាន។
ក្រសួងសុខាភិបាល ប្រទេសវៀតណាម បានប្រកាសរកឃើញតួលេខអ្នកឆ្លងកូវីដ១៩ ចំនួន ៤៥៧ ករណី កាលពីថ្ងៃអង្គារម្សិលមិញ ដែលជាការកើនឡើងខ្ពស់បំផុត ចាប់តាំងពីមានការឆ្លង ១៩០ ករណី ដែលត្រូវបានរកឃើញកាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២១។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសនេះ បានរាយការណ៍ថា Bac Ninh ដែលជាកន្លែងផលិតគ្រឿងអេឡិចត្រូនិចរបស់ក្រុមហ៊ុន Samsung Electronics និងជាកន្លែងដែលរកឃើញកម្មករជាច្រើនឆ្លងជំងឺកូវីដ១៩ ពេលនេះបានចាប់ផ្តើមដាក់បម្រាមគោចរនិងការរឹតត្បិតការធ្វើដំណើរចេញចូល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល។
ការផ្ទុះឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះ អាចជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់រដ្ឋាភិបាល ក្រុងហាណូយ ដែលធ្លាប់ទទួលបានជោគជ័យទប់ស្កាត់ការឆ្លងចូលសហគមន៍។ គិតមកទល់ពេលនេះ វៀតណាមបានរាយការណ៍ថាមានអ្នកឆ្លងកូវីដ១៩ សរុប យ៉ាងហោចណាស់ ៥.៨៦០ នាក់ និង ៤៤ នាក់បានស្លាប់៕