• 2021-05-26 06:02:46
  • ព័ត៌មាន

ប្រាប់ទាំងអួលដើមក អ៊ំស្រីអតីតមន្ត្រីនគរបាល ជួបការលំបាកខ្លាំងក្នុងជីវភាពរកប្រាក់បង់ថ្លៃផ្ទះសឹងមិនបាន

  • 2021-05-26 06:02:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងរយៈពេល ៣៦ឆ្នាំ លោកស្រី ស៊ីម ជឹម បានបំពេញតួនាទីយ៉ាងល្អបំផុត គួរឱ្យគោរព និងជាមន្ត្រីដ៏គំរូមួយរូប មិនថាការងារហត់នឿយយ៉ាងណា មិនថាខ្លួនជាស្ត្រីភេទ ប៉ុន្តែស្ត្រីនគរបាលរូបនេះ មិនដែលត្អូញត្អែរ ហត់នឿយ មានតែការខិតខំ បំពេញការងារអស់ពីសមត្ថភាព ។

ក្រោយចូលនិវត្តន៍ លោកស្រីបានផ្ដើមមុខរបរជាអ្នកលក់ដូរតាមរទេះរុញដូចជាប្រហិតចៀន នំប៉័ង និងជើងមាន់អាំងជាដើម នៅចំណុចតោះពីរ ស្ពាន៧មករា បានចំណេញបន្តិចបន្ទួចដោះស្រាយជីវភាពក្នុងគ្រួសារ។

បន្ទាប់ពីការផ្អាកលក់ដូរដោយសារការផ្ទុះឡើងនៃជំងឺកូវីដ១៩ គឺលោកស្រីមានការលំបាកខ្វះខាតជាខ្លាំង ដោយត្រូវទទួលបន្ទុកចិញ្ចឹមកូនម្នាក់ឯង ហើយរកប្រាក់បង់ថ្លៃផ្ទះជួលសឹងមិនបានផងសព្វថ្ងៃនេះ ពោលគឺលំបាកហួសតែម្ដង។ នេះបើតាមការ រៀបរាប់របស់លោកស្រីមកកាន់ក្រុមការងារSabay ដោយផ្ទាល់។

លោកស្រី បានប្រាប់ឲ្យដឹងទៀតថា ជីវិតរបស់លោកស្រីលំបាកខ្លាំងជាច្រើនឆ្នាំណាស់មកហើយ នៅខ្វះតែសេចក្ដីស្លាប់តែមួយមុខគត់ដែលគាត់ ត្បិតតែបម្រើការជាមន្ត្រីរាជការតែជីវភាព និងបន្ទុកក្នុងគ្រួសារតូចធំទាំងប៉ុន្មានលោកស្រីរ៉ាប់រងទាំងអស់ ដើម្បីផ្គត់ផ្គង់ដោះស្រាវជីវភាពដែលខ្វះខាត។

សួមជម្រាបថា លោកស្រី ស៊ីម ជឹម ជាមន្ត្រីនគរបាលស័ក្ដិ ៣ បានបំពេញការងារបម្រើជាតិមាតុភូមិ បម្រើប្រជាជនអស់រយៈពេល ៣៦ ឆ្នាំ ពេលនេះបានចូលវិវត្តន៍ហើយ និងបានងាកមកចាប់របរលក់ដូរចំណីអាហារតាមរទេះវិញ ។

ដូច្នេះសូមបងប្អូនដែលជាអ្នកដំណើរទាំងឡាយ ប្រសិនបើបានឆ្លងកាត់កន្លែងលក់ដូររបស់អ្នកស្រី សូមជួយទិញ និងគាំទ្រដល់អតីតស្ត្រីនគរបាលរូបនេះផង ។ កន្លែងលក់ដូររបស់អ្នកស្រី គឺនៅម្ដុំតោពីរ ស្ពាន ៧មករា រាជធានីភ្នំពេញ ។ លេខទំនាក់ទំនង៖ ០៩៣៣៩៥១៦១ ៕

អត្ថបទដោយ : Su In

មតិយោបល់