- 2021-05-26 08:50:21
- ព័ត៌មាន
កូរ៉េខាងត្បូង អនុញ្ញាតិឱ្យប្រជាជនដែលចាក់វ៉ាក់សាំងហើយ អាចចេញក្រៅដោយមិនបាច់ពាក់ម៉ាស់
- 2021-05-26 08:50:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េខាងត្បូង អនុញ្ញាតិឱ្យប្រជាជនដែលចាក់វ៉ាក់សាំងហើយ អាចចេញក្រៅដោយមិនបាច់ពាក់ម៉ាស់
ចន្លោះមិនឃើញ
នៅថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១ ប្រទេសកូរ៉េខាងត្បូង បាននិយាយថាម៉ាស់នឹងមិនត្រូវបានតម្រូវឱ្យប្រើទៀតទេចាប់ពីខែកក្កដា សម្រាប់ប្រជាជនដែលបានចាក់វ៉ាក់សាំងការពារកូវីដដូសទី១ រួចរាល់។
វិធានការនេះគឺជាការជំរុញលើកទឹកចិត្តប្រជាជនមានវ័យចំណាស់ឱ្យទៅចាក់វ៉ាក់សាំង ខណៈដែលកូរ៉េខាងត្បូងមានគោលដៅចាក់វ៉ាក់សាំងឱ្យបានយ៉ាងហោចណាស់ ៧០% នៃប្រជាជនចំនួន ៥២ លាននាក់នៅត្រឹមខែកញ្ញា ខណៈពេលនេះចំនួនប្រជាជនដែលបានចាក់វ៉ាក់សាំងមានត្រឹមចំនួន ៧,៧% នៅឡើយ។
នាយករដ្ឋមន្រ្តី លោក Kim Boo-kyum បានថ្លែងនៅក្នុងកិច្ចប្រជុំមួយពាក់ព័ន្ធនឹងបញ្ហាជំងឺកូវីដនៅថ្ងៃពុធនេះថា ប្រជាជនដែលបានចាក់វ៉ាក់សាំង យ៉ាងហោចណាស់មួយដូសនឹងត្រូវបានអនុញ្ញាតិឱ្យទៅចូលរួមនៅកន្លែងដែលមានមនុស្សច្រើន ចាប់ពីខែមិថុនាតទៅ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Kwon Deok-cheol បាននិយាយថាមនុស្សជាង ៦០% ដែលមានអាយុចន្លោះពី ៦០ ទៅ ៧៤ ឆ្នាំ បានចុះឈ្មោះដើម្បីចាក់វ៉ាក់សាំង។ រដ្ឋាភិបាលក្រុងសេអ៊ូល នឹងចាប់ផ្តើមចាក់វ៉ាក់សាំង ដល់ប្រជាជនដែលមានអាយុចន្លោះពី ៦៥ ទៅ ៧៤ ឆ្នាំ នៅតាមគ្លីនិកជាង ១២០០០ កន្លែង។ គិតមកទល់ពេលនេះ កូរ៉េខាងត្បូង មានករណីអ្នកឆ្លងកូវីដសរុបចំនួន ១៣៧.៦៨២ នាក់ ដោយក្នុងនោះមានអ្នកស្លាប់ចំនួន ១៩៤០ នាក់៕