• 2021-05-26 10:38:44
  • ព័ត៌មាន

វេទនាណាស់! ឥណ្ឌា នឹងផ្ទុះកូវីដកាន់តែខ្លាំង ដោយសារព្យុះ ធ្វើឱ្យមនុស្សរាប់លាននាក់ត្រូវជម្លៀសស្នាក់នៅផ្តុំគ្នា

  • 2021-05-26 10:38:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃពុធទី ២៦ ខែឧសភា ឆ្នាំ២០២១ ភ្លៀងធ្លាក់យ៉ាងខ្លាំង និង ខ្យល់កន្ត្រាក់បានបោកបក់នៅភាគខាងកើត ប្រទេសឥណ្ឌា។ ខណៈដែលព្យុះស៊ីក្លូនទី ២ បានវាយប្រហារ បង្ខំឱ្យមនុស្សជាង ១,២ លាននាក់ជម្លៀសចេញពីទីជំរក ដើម្បីទៅកន្លែងសុវត្ថិភាព។ អ្នកវិទ្យាសាស្ត្រជាច្រើននិយាយថាព្យុះស៊ីក្លូននឹងកាន់តែកើតមានជាញឹកញាប់និងធ្ងន់ធ្ងរនៅភាគខាងជើង មហាសមុទ្រឥណ្ឌា ដោយសារតែការបម្រែបម្រួលអាកាសធាតុ។

កាលពីសប្តាហ៍មុនព្យុះស៊ីក្លូន Tauktae បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១៥៥នាក់នៅភាគខាងលិចប្រទេសឥណ្ឌា។ ព្យុះស៊ីក្លូនថ្មីមួយទៀត មានឈ្មោះថា Yaas បានបង្ខំឱ្យមានការជម្លៀសប្រជាជនជាង ១,២ លាននាក់ ចេញពីលំនៅដ្ឋាននៅភាគខាងលិចនៃរដ្ឋ West Bengal និង Odisha ។ ឥទ្ធិពលនៃព្យល់សុីក្លូន Yass បណ្តាលឱ្យមានខ្យល់បក់ខ្លាំងរហូតដល់ ១៥៥ គីឡូម៉ែត្រក្នុងមួយម៉ោង។

ទីក្រុង Kolkata ដែលជាទីក្រុងសំខាន់របស់ រដ្ឋ West Bengal បានបិទទ្វារព្រលានយន្តហោះអន្តរជាតិរបស់ខ្លួន។ រដ្ឋមួយនេះ កំពុងតស៊ូជាមួយនឹងការឆ្លងនៃមេរោគកូវីដ ដែលបណ្តាលឱ្យមនុស្សស្លាប់ ១២មុឺននាក់ នៅទូទាំងប្រទេសឥណ្ឌា ក្នុងរយៈពេល ៦សប្តាហ៍កន្លងមកនេះ។

ម៉ាស់ការពារ ត្រូវបានចែកទៅឱ្យប្រជាជនដែលស្នាក់នៅក្នុងកន្លែងជម្រកសុវត្ថិភាព ហើយក្រុមអ្នកផ្តល់ជំនួយសង្គ្រោះបានព្យាយាមឱ្យប្រជាជនរក្សាគម្លាតឆ្ងាយពីគ្នា ប៉ុន្តែមន្ត្រីជាច្រើនបារម្ភថាព្យុះស៊ីក្លូនថ្មីនេះ នឹងធ្វើឱ្យមេរោគកូវីដ ឆ្លងរីករាលដាលកាន់តែខ្លាំង និង ឆាប់រហ័សជាងមុនទៀត៕

ប្រភព៖ Channelnewsasia ប្រែសម្រួល ៖ សង្ហា

មតិយោបល់