• 2021-05-27 02:45:11
  • ព័ត៌មាន

ឆ្ងល់ម៉េចបានភ្នំពេញប្រកាសម្សិលមិញ ឆ្លងច្រើនម្ល៉េះ? គ្រាន់តែចេញពី ៤ភូមិនេះជិត ៩០នាក់ហើយ

  • 2021-05-27 02:45:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពលរដ្ឋរស់នៅក្នុងភូមិ ចំនួន ៤ ក្នុងខណ្ឌចំនួន២ រកឃើញអ្នកឆ្លងរហូតដល់ទៅ ៨៩ នាក់។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ។

នាថ្ងៃទី ២៦ ឧសភា ឆ្នាំ២០២១ ទិន្នន័យឆ្លងក្នុងថ្ងៃទី ២៥ ឧសភា នៅរាជធានីភ្នំពេញមានការកើនឡើងរហូតដល់ទៅ ៣១០​នាក់ ដែលក្នុងនោះរកឃើញពលរដ្ឋប្រមាណជា ៨៩ នាក់ ដែលរស់នៅក្នុងភូមិ ចំនួន ៤ ដែលរួមមាន ៖

១. ភូមិព្រែកទា/ ព្រែកទា១/ព្រែកទា២ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានអ្នកឆ្លងសរុប ៥៥ នាក់

២. ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ មានអ្នកឆ្លងសរុប ៣៤ នាក់

នៅរវាងប៉ុន្មានសប្តាហ៍នេះ ចំនួនអ្នកឆ្លងមានសន្ទុះកើនឡើងវិញ រហូតមានការសម្រេចជាថ្មីក្នុងការដាក់តំបន់មួយចំនួនដែលមានផ្ទុះឆ្លងជាតំបន់ពណ៌លឿងទុំ ដែលតំបន់ទាំងនោះមានដូចជា ផ្នែកខ្លះនៃភូមិផ្សារតូច នៃសង្កាត់ទូលសង្កែទី១ ខណ្ឌប្ញស្សីកែវ និងផ្នែកខ្លះនៃភូមិព្រៃទា១ នៃសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ក្នុងរយៈពេល ៧ ថ្ងៃ ៕

អត្ថបទ ៖ មេខាឡា

មតិយោបល់