- 2021-05-27 03:37:06
- ព័ត៌មាន
ហ្វីលីពីន នឹងអនុញ្ញាតិឱ្យប្រើប្រាស់វ៉ាក់សាំងប្រភេទនេះ សម្រាប់ចាក់ឱ្យពលរដ្ឋខ្លួនមានវ័យពី ១២ ដល់ ១៥ឆ្នាំ
- 2021-05-27 03:37:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ្វីលីពីន នឹងអនុញ្ញាតិឱ្យប្រើប្រាស់វ៉ាក់សាំងប្រភេទនេះ សម្រាប់ចាក់ឱ្យពលរដ្ឋខ្លួនមានវ័យពី ១២ ដល់ ១៥ឆ្នាំ
ចន្លោះមិនឃើញ
ប្រទេសហ្វីលីពីន នឹងអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ ចំពោះវ៉ាក់សាំង Pfizer ទៅលើកុមារដែលមានអាយុចាប់ពី ១២ ដល់ ១៥ ឆ្នាំ។ ការអនុញ្ញាតិឱ្យប្រើប្រាស់វ៉ាក់សាំងរបស់អាមេរិក សម្រាប់ចាក់ទៅលើប្រជាជនដែលមានវ័យក្មេង គឺដើម្បីបង្កើនចំនួនប្រជាជននៅក្នុងប្រទេស ដែលគប្បីទទួលបានការការពារពីវីរុសកូវី១៩។
ប្រធានរដ្ឋបាលចំណីអាហារនិងឪសថ លោក Rolando Enrique Domingo បានថ្លែងប្រាប់ ប្រធានាធិបតី លោក Rodrigo Duterte កាលពីថ្ងៃពុធ ថា នឹងចេញការធ្វើវិសោធនកម្មលើការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ទៅលើវ៉ាក់សាំង Pfizer ហើយនឹងអាចប្រើវ៉ាក់សាំងមួយនេះ ចំពោះប្រជាជនមានវ័យចាប់ពី ១២ ដល់ ១៥ ឆ្នាំ។
គួរឱ្យដឹងថា Pfizer គឺជាវ៉ាក់សាំងមួយប្រភេទ ក្នុងចំណោមវ៉ាក់សាំង ៧ប្រភេទផ្សេងទៀត ដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងប្រទេសហ្វីលីពីន៕