- 2021-05-27 08:56:32
- ព័ត៌មាន
ឈប់ជឿពេទ្យហើយ! ក្រុមអាចារ្យឥណ្ឌា បួងសួងដល់ព្រះ សុំសេចក្តីអាណិតមេត្តា ជួយបណ្តេញកូវីដឱ្យចេញឆ្ងាយ
- 2021-05-27 08:56:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈប់ជឿពេទ្យហើយ! ក្រុមអាចារ្យឥណ្ឌា បួងសួងដល់ព្រះ សុំសេចក្តីអាណិតមេត្តា ជួយបណ្តេញកូវីដឱ្យចេញឆ្ងាយ
ចន្លោះមិនឃើញ
ក្រុមអាចារ្យ សាសនាហិណ្ឌូនៅឯប្រាសាទមួយរបស់ប្រទេសឥណ្ឌា បាននឹងកំពុងធ្វើការបួងសួងរាល់ថ្ងៃចំពោះមុខរូបចម្លាក់ព្រះជាម្ចាស់ នៅក្នុងកិច្ចប្រឹងប្រែងដើម្បីទប់ទល់នឹងជំងឺរាតត្បាតកូវីដ១៩ ខណៈប្រទេសឥណ្ឌាកំពុងមានការកើនឡើងនូវការឆ្លងថ្មីៗក្នុងតួលេខមួយខ្ពស់។
រូបចម្លាក់ Corona Devi ចំនួនពីរត្រូវរៀបចំឡើងនៅភាគខាងត្បូងនៃទីក្រុង Coimbatore ក្នុងរដ្ឋ Tamil Nadu ដែលរដ្ឋមួយនេះទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរនៅក្នុងការផ្ទុះឆ្លងកូវីដ១៩ ដែលបានសម្លាប់មនុស្ស ១សែននាក់ នៅទូទាំងប្រទេសក្នុងរយៈពេល ៤ សប្តាហ៍ចុងក្រោយនេះ។
ប្រាសាទ Kamatchipuri Adhinam ត្រូវបានបិទសម្រាប់អ្នកចង់ចូលមកគោរពបូជាដោយសារតែអត្រាឆ្លងខ្ពស់នៅក្នុងទីក្រុង Coimbatore ប៉ុន្តែអាចារ្យកំពុងតែធ្វើពិធីគោរពសក្ការៈនៅចំពោះមុខរូបចម្លាក់ព្រះ ដែលធ្វើពីឈើមួយនិងមួយទៀតធ្វើពីថ្ម។ ពួកអ្នកបួងសួងបានទុកអាហារនិងតង្វាយផ្សេងៗទៀត ហើយបន់ស្រន់សុំឲ្យ បញ្ឈប់ការឆ្លងរាតត្បាតនិងបានធ្វើពិធីស្រង់ព្រះ ដោយប្រើទឹករមៀតនិងទឹកដោះគោ។
អាចារ្យម្នាក់បាននិយាយថា ''សូម្បីតែគ្រូពេទ្យក៏មិនអាចដោះស្រាយជាមួយនឹងស្ថានភាពដ៏លំបាកនេះដែរ។ ដូច្នេះយើងងាកទៅរកជំនឿនិងព្រះជាមធ្យោបាយចុងក្រោយ" ។ ក្រុមអាចារ្យគ្រោងនឹងបន្ដធ្វើពិធីអធិស្ឋានរបស់ពួកគេដល់រូបព្រះ Corona Devi រយៈពេល ៧ សប្តាហ៍ទៀត៕