• 2021-05-27 09:37:57
  • ព័ត៌មាន

តឹងទ្រូងជំនួស! វីដេអូអភិបាលរងខេត្តស្វាយរៀង ខំស្រែកឡើងស្អកកឱ្យកម្មករចូលរោងចក្រវិញ

  • 2021-05-27 09:37:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក តូច ប៉ូលីវ៉ា អភិបាលរង ខេត្តស្វាយរៀង ខំស្រែកឡើងស្អកក ឲ្យកម្មករត្រឡប់ចូលទៅក្នុងរោងចក្រវិញ ព្រោះមិនចង់ឲ្យស្ថានភាពកូវីត១៩កាន់តែធ្ងន់ធ្ងរ ហេតុការណ៍កើតឡើងនៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។

លោកអភិបាលរង ប្រឹងស្រែកយ៉ាងដូច្នេះ បន្ទាប់ពីកម្មករនាំគ្នាសម្រុកចេញពីរោងចក្រ មួយកន្លែងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស តាយសេង ក្រុងបាវិត បន្ទាប់ពីក្រុមគ្រូពេទ្យរកឃើញកម្មកររោងចក្រ (A and J) ចំនួន៥៤នាក់ មានវិជ្ជមានកូវីដ១៩។

ករណីនេះ បើតាមការបញ្ជាក់ពីឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ឱ្យដឹងថា តាមពិតក្រុមគ្រូពេទ្យរកឃើញកម្មកររោងចក្រ (A and J) ចំនួន៥៤នាក់ មានវិជ្ជមានកូវីដ១៩ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស តាយសេង ក្រុងបាវិត ។

ចំណែកឯកម្មករដែលរត់ចេញមកដូចទឹកបាក់ទំនប់នោះ ជាកម្មកររោងចក្រផ្សេងទេ មិនមែនពាក់ព័ន្ធធ្វើតេស្តទេ ប៉ុន្តែ ពេលចេញពីធ្វើការ ស្រាប់តែឃើញគេយកសំណាកគាត់ស្មានថា យកសំណាកពួកគាត់ទៀត ហើយគាប់ជួនដល់ម៉ោងចេញពីធ្វើការផង ក៏នាំគ្នាសម្រុកចេញមកខាងក្រៅតែម្ដងទៅ ៕

ដើម្បីទស្សនាវីដេអូសូម ចុចត្រង់នេះ

អត្ថបទដោយ : Su In

មតិយោបល់