• 2021-05-28 02:30:14
  • ព័ត៌មាន

ឧកញ៉ា ម៉ុង ឫទ្ធី កំពុងសង់ចេតិយដ៏ត្រដឹមត្រដែត រំលេចពណ៌មាស តម្កល់ទុកធាតុបុគ្គលមានស្នាដៃជូនប្រទេសជាតិ

  • 2021-05-28 02:30:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តមបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី បានកំពុងដំណើរការសាងសង់ចេតិយនៅលើទឹកដីខេត្តកំពង់ស្ពឺ ក្នុងគោលបំណងចូលរួមលើក​តម្កើនលើវិស័យ​ព្រះពុទ្ធសាសនា​ផង​ និង​សម្រាប់​តម្កល់​អដ្ឋិធាតុ​បុគ្គល​ដែលមាន​ស្នាដៃ​ បានចូលរួម​ចំណែក​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ។

កាលពីវេលាម៉ោង​៣រសៀល ​ថ្ងៃ​​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០២១​ ឧកញ៉ា ម៉ុង ឫទ្ធី បាននាំភរិយារបស់លោកមកមើលការសាងសង់ចេតិយថ្មី​មួយនៅលើកំពូលភ្នំ ដែលមានទីតាំងតំបន់​រមណីយដ្ឋាន​ អភិវឌ្ឍន៍​កសិទេសចរណ៍​ម៉ុង​ ឫទ្ធី​សែនជ័យ​ ស្រុក​សំរោងទង​ ខេត្ត​កំពង់​ស្ពឺ​ ។ ដែលចេតីយ៍នេះ​មានកម្ពស់ខ្ពស់​ជាងនីវ៉ូទឹក​សមុទ្រ ១៣០ម៉ែត្រ​ បាតក្រោម​សាងសង់​ជាអាង​ស្តុកទឹកស្អាតបាន​ចំនួន​២.៣០០ម៉ែត្រគុប​ ដែលមាន​ទំហំ ​២៨មx២៨ម កំពស់២៤.៤០ម៉ែត្រ​។

គួរឲ្យដឹងដែរថា ចេតិយដែលនឹងមានប្រតិស្ឋខ្លួនឡើងនេះនឹងគ្រោងបញ្ចប់ការសាងសង់​ក្នុងខែឧសភា ​ឆ្នាំ​២០២២។ ឯកឧត្តម ក៏បានបញ្ជាក់ពីហេតុផលនៃការកសាងចេតីយ៍នេះឡើងចូលរួមលើក​តម្កើង​លើវិស័យ​ព្រះពុទ្ធសាសនា​ផង​ និង​សម្រាប់​តំកល់​អដ្ឋិធាតុ​បុគ្គល​ដែលមាន​ស្នាដៃ​ បានចូលរួម​ចំណែក​ក៏សាង​អភិវឌ្ឍន៍​ប្រទេសជាតិ ក៏ដូចជា ​ដើម្បីបាន​មក​អភិវឌ្ឍន៍តំ​បន់​ខាងលើអោយបាន​សមរម្យ​ផង​ដែរ​ ៕

អត្ថបទ ៖ មេខាឡា

មតិយោបល់