• 2021-05-28 03:43:23
  • ព័ត៌មាន

ប្អូនស្រីស្តេចថៃ លូកដៃចូលរឿងចាក់វ៉ាក់សាំង ខណៈកំហឹងពលរដ្ឋផ្ទុះឡើងដោយសាររដ្ឋាភិបាលធ្វើការយឺតយ៉ាវ

  • 2021-05-28 03:43:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនុជរបស់ព្រះមហាក្សត្រថៃ បានយល់ព្រមឱ្យមានការនាំចូលវ៉ាក់សាំងការពារវីរុសកូវីដ១៩ បន្ថែមទៀត។ ការនាំចូលនេះនឹងធ្វើឡើងតាមរយៈស្ថាប័នមួយដែលព្រះនាងឧបត្ថម្ភ។ ការលូកដៃចូលក្នុងរឿងនាំចូលវ៉ាក់ចូលរបស់ខ្សែរាជវង្ស គឺដោយសារតែការកើនឡើងកំហឹងរបស់សាធារណៈជនចំពោះរដ្ឋាភិបាលដែលចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងមានភាពយឺតយ៉ាវ។

អគ្គលេខាធិការ សាលា Chulabhorn Royal Academyបានសរសេរនៅលើហ្វេសប៊ុកថា នឹងមានវ៉ាក់សាំងនាំចូល ដើម្បីបំពេញបន្ថែមលើយុទ្ធនាការរបស់រដ្ឋាភិបាលរហូតដល់អាចឆ្លើយតបនឹងតម្រូវការរបស់ប្រទេស។ ដំណឹងនេះត្រូវបានប្រកាសកាលពីល្ងាចថ្ងៃអង្គារ នឹងបានចុះហត្ថលេខាដោយម្ចាស់ក្សត្រី Chulabhorn ជាប្រធាននិងជាប្អូនស្រីបង្កើតរបស់ព្រះមហាក្សត្រ Maha Vajiralongkorn ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល Anutin Charnvirakul បាននិយាយថាគាត់មិនបានដឹងពីបទបញ្ជារបស់ព្រះរាជាមុនពេលត្រូវបានផ្សព្វផ្សាយនោះទេ។ នៅពេលត្រូវបានគេសួរអំពីករណីនេះក្នុងបទសម្ភាសន៍តាមទូរទស្សន៍ក្នុងស្រុកលោក Anutin បាននិយាយថា“ ខ្ញុំទើបតែបានឃើញសេចក្តីប្រកាសកាលពីយប់មិញ។ ប៉ុន្តែប្រសិនបើវាជាផលប្រយោជន៍ដល់ប្រទេសជាតិ យើងបានត្រៀមរួចរាល់ហើយ” ។

ប្រទេសថៃត្រូវបានគេរំពឹងថានឹងអនុម័ត វ៉ាក់សាំងចិន សម្រាប់ការប្រើប្រាស់ជាបន្ទាន់នៅក្នុងសប្តាហ៍នេះ។ គេមិនទាន់ដឹងច្បាស់ទេថាតើវ៉ាក់សាំងដែលត្រូវនាំចូលបន្ថែមដោយខ្សែរាជវង្សមានចំនួនប៉ុន្មាននៅឡើយទេ ខណៈពេលវេលាទៀតសោតក៏មិនទាន់បានប្រកាសឱ្យដឹងនោះទេ។ រដ្ឋាភិបាលរំពឹងថានឹងមានវ៉ាក់សាំង AstraZeneca ចំនួន ៦ លានដូស និង Sinovac ៣ លានដូស នៅខែក្រោយដើម្បីចាប់ផ្តើមជំរុញការចាក់វ៉ាក់សាំងឱ្យមានសន្ទុះខ្លាំងដល់ ៧០% នៃចំនួនប្រជាជនសរុបជាង ៦៦ លាននាក់ នៅដំណាច់ឆ្នាំនេះ៕

ប្រភព៖ Bangkokpost ប្រែសម្រួល ៖ សង្ហា

មតិយោបល់