• 2021-05-28 04:44:43
  • ព័ត៌មាន

បក្សកាន់អំណាចជប៉ុន ជំរុញរដ្ឋាភិបាលផ្តល់វ៉ាក់សាំង ទៅដល់កោះ តៃវ៉ាន់ ដែលធ្លាប់ជួយផ្តល់ម៉ាស់ឱ្យខ្លួន

  • 2021-05-28 04:44:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១ គណៈកម្មាធិការគណបក្សកាន់អំណាចជប៉ុនបាននិយាយស្តីពីទំនាក់ទំនងជាមួយកោះតៃវ៉ាន់ ថាខ្លួននឹងអំពាវនាវដល់រដ្ឋាភិបាល ឲ្យផ្គត់ផ្គង់ផ្នែកខ្លះនៃវ៉ាក់សាំង AstraZeneca ដែលមាននៅក្នុងប្រទេសជប៉ុន ទៅកាន់កោះតៃវ៉ាន់ ដើម្បីជួយកោះនេះដោះស្រាយការកើនឡើងនៃការឆ្លងមេរោគកូវីដ១៩។

ប្រធានក្រុមគោលនយោបាយលោក Masahisa Sato បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំសភាថា "យើងគួរតែផ្តល់វ៉ាក់សាំងទៅកាន់កោះតៃវ៉ាន់ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន" ។ លោក Sato ដែលធ្លាប់បម្រើការជាអនុរដ្ឋមន្រ្តីក្រសួងការពារជាតិនិងជាអនុរដ្ឋមន្រ្តីក្រសួងការបរទេសបានមាននិយាយបន្តទៀតថា ''នៅពេលដែលប្រទេសជប៉ុនត្រូវការជំនួយ គឺកោះតៃវ៉ាន់បានបញ្ជូនម៉ាស់ការពារចំនួន ២ លានម៉ាស់មកឱ្យប្រទេសយើង" ។

ការអំពាវនាវនេះ នឹងត្រូវដាក់បញ្ចូលទៅក្នុងសំណុំនៃសំណើដែលក្រុមគោលនយោបាយនឹងផ្តល់ទៅកាន់លោក រដ្ឋមន្រ្តីក្រសួងការបរទេសToshimitsu Motegi ក្នុងគោលបំណងជំរុញចំណងការទូតនិងសន្តិសុខជាមួយកោះតៃវ៉ាន់ ឱ្យកាន់តែស្អិតរមួតថែមមួយកម្រិតទៀត៕

ប្រភព៖ Channelnewsasia ប្រែសម្រួល ៖ សង្ហា

មតិយោបល់