• 2021-05-31 03:42:04
  • ព័ត៌មាន

ចូ​ បៃដិន ថា អាមេរិក មិនអាចទ្រាំអោបដៃឈរមើល រុស្សី រំលោភបំពានលើសិទ្ធមនុស្សយ៉ាងងងើលបានទេ

  • 2021-05-31 03:42:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី ចូ បៃដិន បាននិយាយនៅថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១ ថា លោកនឹងជួបជជែកជាមួយមេដឹកនាំរុស្ស៊ី លោក ពូទីន នៅកិច្ចប្រជុំកំពូល ប្រព្រឹត្តឡើងក្នុងខែមិថុនា។ លើសពីនេះ លោក បៃដិន ថ្លែងទៀតថា អាមេរិកនឹងមិនអនុញ្ញាតឱ្យរុស្សី រំលោភបំពានលើសិទ្ធិមនុស្សទេ។

ជំនួបទល់មុខគ្នាជាមួយមេដឹកនាំវិមានក្រឹមឡាំង កើតឡើងចំពេលមានភាពតានតឹងខ្លាំង ដោយក្រុងវ៉ាស៊ីនតោន បានបង្ហាញនូវមហិច្ឆតារបស់ខ្លួនក្នុងការបង្កើតទំនាក់ទំនងមួយ ដែលភាគីទាំងពីរអាចយល់ពីគ្នាហើយអាចធ្វើការជាមួយគ្នានៅក្នុងវិស័យជាក់លាក់ណាមួយ។

លោក បៃដិន បាននិយាយពីចំណុចមួយដែលនឹងត្រូវលើកឡើងនៅក្នុងកិច្ចប្រជុំថ្ងៃទី ១៦ ខែមិថុនា ថា "ខ្ញុំនឹងជួបជាមួយប្រធានាធិបតីពូទីន ក្នុងរយៈពេលពីរទៅបីសប្តាហ៍នៅទីក្រុងហ្សឺណែវ ដើម្បីបញ្ជាក់យ៉ាងច្បាស់ថាយើងនឹងមិនឈរអោបដៃមើល ហើយអនុញ្ញាតឱ្យគាត់រំលោភបំពានសិទ្ធិទាំងនោះយ៉ាងងងើលនោះទេ" ។

ចាប់តាំងពីចូលកាន់តំណែង ប្រធានាធិបតីអាមេរិករូបនេះ បានដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងទីក្រុងមូស្គូ លើអ្វីដែលអាជ្ញាធរអាមេរិកបាននិយាយថាគឺជាទង្វើរបស់រុស្ស៊ី នៅក្នុងការវាយប្រហារតាមអុីនធឺណេតដ៏ធំមួយ និងការជ្រៀតជ្រែកម្តងហើយម្តងទៀតនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ ២០២០៕

ប្រភព៖ Channelnewsasia ប្រែសម្រួល ៖ សង្ហា

មតិយោបល់