• 2021-05-31 09:46:49
  • ព័ត៌មាន

រាតត្បាតផ្សារតាមខេត្តហើយ! រកឃើញអ្នកលក់ដូរ ១២ នាក់ឆ្លងកូវីដ ក្នុងផ្សារមួយនៅតាកែវ

  • 2021-05-31 09:46:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលខេត្តតាកែវ បានចេញសេចក្ដីសម្រេចផ្អាកបណ្តោះអាសន្ននូវអាជីវកម្ម ការលក់ដូរនៅផ្សារសែវ៉ា ស្ថិតក្នុងភូមិសៃវ៉ា ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ក្រោយពីរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើអាជីវករលក់ដូរនៅផ្សានេះចំនួន ១២ នាក់ និងមានអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាច្រើនផ្សេងទៀត នៅថ្ងៃទី៣១ ឧសភា ២០២១នេះ សំដៅទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

អាជ្ញាធរខេត្តតាកែវ បានអំពាវនាវដល់ពលរដ្ឋដែលមានជាប់ពាក់ព័ន្ធករណីនៅក្នុងផ្សារសែវ៉ា ទាំងអស់សូមទៅធ្វើតេស្តរកសំណាក ដើម្បីរកមេរោគកូវីដ១៩ និងតាមដានសុខភាពខ្លួនឯងរយៈពេល១៤ថ្ងៃ ប្រសិនបើមានការក្អកឬកណ្ដាស់ ក្ដៅខ្លួន ឈឺក្បាលណាមួយសូមរាយការណ៍ជាបន្ទាន់ទៅកាន់អាជ្ញាធរដែលនៅជិតបំផុតជាបន្ទាន់ដើម្បីទប់កាត់ផ្ដាច់ការឆ្លងរីករាលដាលកាន់តែធ្ងន់ធ្ងរ និងសូមគោរពនូវវិធានការណ៍របស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ឲ្យបានជាប់ជានិច្ច៕

អត្ថបទដោយ : Su In

មតិយោបល់