• 2021-06-01 02:50:25
  • ព័ត៌មាន

នៅម៉ាឡេសុី មានកុមារតូចៗ ច្រើនជាង ៨មុឺននាក់តេស្តវិជ្ជមានមេរោគកូវីដ១៩

  • 2021-06-01 02:50:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃច័ន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ម៉ាឡេសុី លោក Adham Baba បាននិយាយថា ទារកនិងកុមារសរុបចំនួន ៨២.៣៤១ នាក់នៅក្នុងប្រទេសបានធ្វើតេស្តវិជ្ជមានកូវីដ១៩។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលរូបនេះ បានឱ្យដឹងថា ករណីចំនួន ១៩.៨៥១ ករណីគឺជាកុមារដែលមានអាយុក្រោម ៤ ឆ្នាំ។ ដោយមាន ៨.២៣៧ ករណីពាក់ព័ន្ធនឹងកុមារដែលមានអាយុពី ៥ ទៅ ៦ ឆ្នាំ។ ចំណែក ២៦.៨៥១ ករណីគឺជាកុមារមានអាយុពី ៧ ទៅ ១២ឆ្នាំ និង ២៧.៤០២ ករណីជាកុមារមានអាយុពី ១៣ ទៅ ១៧ ឆ្នាំ។

ដោយបង្ហាញការព្រួយបារម្ភចំពោះចំនួនដ៏ច្រើននេះ លោករដ្ឋមន្រ្តីបានណែនាំឪពុកម្តាយឬអាណាព្យាបាលឱ្យមានទំនួលខុសត្រូវខ្ពស់ក្នុងការការពារកុមារពីការឆ្លងដូចជាការចៀសវាងទៅកន្លែងដែលមានមនុស្សច្រើន។ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃច័ន្ទបានរាយការណ៍ថាមានករណីថ្មីស្តីពីចំនួនអ្នកឆ្លងកូវីដ ចំនួន ៦.៨២៤នាក់ ដែលធ្វើឱ្យចំនួនសរុបកើនដល់ទៅ ៥៧២,៣៥៧នាក់៕

ប្រភព៖ Channelnewsasia ប្រែសម្រួល ៖ សង្ហា

មតិយោបល់