- 2021-06-01 03:44:51
- ព័ត៌មាន
Kim Jong Un មេដឹកនាំកូរ៉េខាងជើងអវត្តមាន ជិតមួយខែ បង្កការសង្ស័យពីបញ្ហាសុខភាពរបស់លោក
- 2021-06-01 03:44:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kim Jong Un មេដឹកនាំកូរ៉េខាងជើងអវត្តមាន ជិតមួយខែ បង្កការសង្ស័យពីបញ្ហាសុខភាពរបស់លោក
ចន្លោះមិនឃើញ
អ្នកនាំពាក្យក្រសួងបង្រួបបង្រួមជាតិរបស់កូរ៉េខាងត្បូង លោក Lee Jong-joo បាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មិនបានបង្ហាញខ្លួនជាសាធារណៈអស់រយៈពេល ២៤ថ្ងៃចុងក្រោយនេះ។
ទីក្រុងសេអ៊ូលបានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើងត្រូវបានគេឃើញជាសាធារណៈជាលើកចុងក្រោយកាលពីថ្ងៃទី ៦ ខែឧសភា នៅពេលដែលលោកបានធ្វើពិធីថតរូបជាមួយសមាជិកនៃក្រុមគ្រួសារយោធាបន្ទាប់ពីការសម្តែងសិល្បៈ។
មិនមានរបាយការណ៍ណាមួយអំពីសកម្មភាពសាធារណៈរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទេក្នុងរយៈពេល ២៤ថ្ងៃកន្លងមកនេះដោយចាប់តាំងពីថ្ងៃទី ៦ ខែឧសភាមក។ គឺជារយៈពេលវែងបំផុតដែលលោកមិនមានសកម្មភាពសាធារណៈនៅក្នុងឆ្នាំនេះ។
ការអវត្តមានកន្លងមករបស់លោកបានធ្វើឱ្យមានការសង្ស័យនៅទូទាំងពិភពលោកចំពោះសុខភាពរបស់លោក ដែលប្រព័ន្ធផ្សព្វផ្សាយនានាបានចោទប្រកាន់ថា គីម ជុងអ៊ុន បានធ្វើការវះកាត់បេះដូង៕