- 2021-06-01 08:12:35
- ព័ត៌មាន
វៀតណាម មានផលលំបាកក្នុងការចរចាទិញវ៉ាក់សាំងពីប្រទេសដទៃ ដោយសារបញ្ហានយោបាយ
- 2021-06-01 08:12:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វៀតណាម មានផលលំបាកក្នុងការចរចាទិញវ៉ាក់សាំងពីប្រទេសដទៃ ដោយសារបញ្ហានយោបាយ
ចន្លោះមិនឃើញ
រដ្ឋាភិបាលប្រទេសវៀតណាមបាននិយាយថា ប្រទេសខ្លួនដែលបានទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ បានដោយជោគជ័យអស់រយៈពេលជាងមួយឆ្នាំមកនេះ អាចនឹងប៉ះពាល់ដល់ផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន ប្រសិនបើប្រទេសនេះមិនអាចអាចវ៉ាក់សាំងឱ្យប្រជាជនបាន ៧០% នៃចំនួនប្រជាជនសរុប។
ការចាក់វ៉ាក់សាំងមានភាពយឺតរបស់ប្រទេសវៀតណាម នឹងផ្តល់ផលលំបាក ក៏ដូចជាភាពយឺតយ៉ាវដល់រដ្ឋាភិបាល ក្នុងការបើកចំហសេដ្ឋកិច្ចរបស់ខ្លួន។ ទោះបីជាប្រទេសនេះ បានចាប់ផ្តើមចរចាជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំង កូវីដ១៩ នៅលើពិភពលោកចាប់តាំងពីខែឧសភា ឆ្នាំ ២០២០ យ៉ាងណាក្តី ប៉ុន្តែប្រទេសនេះបានបង្ហាញសញ្ញានៃភាពយឺតយ៉ាវក្នុងការទទួលវ៉ាក់សាំង ដោយសារតែបញ្ហាទាក់ទងនឹងយន្តការគោលនយោបាយ និង នីតិវិធីមានភាពស្មុគស្មាញ។ នេះបើតាមការឱ្យដឹងពីមន្រ្តីម្នាក់ក្នុងជួររដ្ឋាភិបាល ដែលសុំមិនបញ្ចេញឈ្មោះ។
គិតត្រឹមថ្ងៃអង្គារ ទី១ ខែមិថុនា ឆ្នាំ២០២១នេះ ប្រទេសវៀតណាម បានចាក់វ៉ាក់សាំងឱ្យប្រជាជនខ្លួនបានចំនួន ១.១០២.០៩៩ នាក់ ដោយប្រជាជនមានត្រឹម ៣០.៦០២ នាក់ប៉ុណ្ណោះ ទទួលការចាក់វ៉ាក់សាំងបានពេញលេញ៕