- 2021-06-01 09:47:33
- ព័ត៌មាន
នៅមីយ៉ាន់ម៉ា គ្រូបង្រៀនរាប់ពាន់នាក់ត្រូវបានបណ្តេញចេញពីការងារ ដោយសារចូលរួមប្រឆាំងរបបយោធា
- 2021-06-01 09:47:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅមីយ៉ាន់ម៉ា គ្រូបង្រៀនរាប់ពាន់នាក់ត្រូវបានបណ្តេញចេញពីការងារ ដោយសារចូលរួមប្រឆាំងរបបយោធា
ចន្លោះមិនឃើញ
នៅថ្ងៃអង្គារទី ១ មិថុនា ឆ្នាំ២០២១នេះ សាលារៀននៅប្រទេសមីយ៉ាន់ម៉ា បានបើកជាលើកដំបូងចាប់តាំងពីមានរដ្ឋប្រហារយោធា។ ប៉ុន្តែគ្រូនិងសិស្សជាច្រើននាក់បានបង្ហាញថា ពួកគេមិនបានគាំទ្ររបបសឹកនោះទេ។ ភាពវឹកវររបស់មីយ៉ាន់ម៉ា បានកើតឡើងបន្ទាប់ពីមានការទម្លាក់មេដឹកនាំស៊ីវិល លោកស្រី អ៊ុង សានស៊ូជី កាលពីខែកុម្ភៈកន្លងទៅ ដោយមានមនុស្សជាង ៨០០ នាក់ត្រូវបានសម្លាប់ដោយកម្លាំងសន្តិសុខនិងបាតុកម្មទូទាំងប្រទេសធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ដាំក្បាលចុះ។
គ្រូបង្រៀននៅសាលារដ្ឋស្លៀកពាក់ឯកសណ្ឋានមានពណ៌បៃតងនិងស រួចបានទៅបង្ហាញមុខនៅក្នុងការធ្វើបាតុកម្មទ្រង់ទ្រាយធំដោយមានការចូលរួមពីក្រុមកម្មករ វេជ្ជបណ្ឌិត និង មន្រ្តីរាជការស៊ីវិលជាច្រើននាក់។ របបយោធាបានទទូច ឲ្យ សាលារៀនបើកទ្វារនៅថ្ងៃអង្គារនេះបន្ទាប់ពីអវត្តមានមួយឆ្នាំដោយសារបញ្ហាកូវីដ១៩ ប៉ុន្តែបុគ្គលិកអប់រំជាច្រើននាក់បានសម្រេចចិត្តរួចហើយថា ពួកគេមិនអាចត្រឡប់ទៅរកការងារដែលពួកគេស្រឡាញ់បានទេ។
ស្រ្តីម្នាក់ជាគ្រូបង្រៀនមកពីក្រុង Yangon ឈ្មោះ Shwe Nadi បានប្រាប់សារព័ត៌មាន AFP ថា“ ខ្ញុំមិនខ្លាចការចាប់ខ្លួននិងការធ្វើទារុណកម្មរបស់ពួកយោធាទេ” ។ ឈ្មោះរបស់នាងត្រូវបានផ្លាស់ប្តូរពីឈ្មោះដើមដើម្បីធានាសុវត្ថិភាព។ របបយោធាបានបណ្តេញចេញ គ្រូបង្រៀនរាប់ពាន់នាក់ ដោយសារតែចូលរួមគាំទ្រចលនាប្រឆាំងនឹងរបបខ្លួន៕