• 2021-06-02 08:59:36
  • ព័ត៌មាន

ជប៉ុន សន្យាផ្តល់ថវិកា ៨០០លានដុល្លារដល់កម្មវិធីជំនួយវ៉ាក់សាំងពិភពលោក COVAX

  • 2021-06-02 08:59:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃពុធ ទី ០២ ខែមិថុនា ឆ្នាំ២០២១នេះ នាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga គ្រោងនឹងធ្វើការសន្យាផ្តល់ថវិកាចំនួន ៨០០ លានដុល្លារបន្ថែមទៀតដល់កម្មវិធីវ៉ាក់សាំង COVAX របស់អង្គការសុខភាពពិភពលោកដែលផ្តល់វ៉ាក់សាំងការពារកូវីដ១៩ ដល់ប្រទេសដែលកំពុងត្រូវការ។

នាយករដ្ឋមន្រ្តីជប៉ុន នឹងធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូល COVAX តាមប្រព័ន្ធអ៊ិនធឺណេត ដែលនឹងមានការចូលរួមពីអនុប្រធានាធិបតីសហរដ្ឋអាមេរិក Kamala Harris មហាសេដ្ឋី Bill Gate និងតំណាងមកពីក្រុមនៃប្រជាជាតិទាំង ៧។

សមាជិកសភាជប៉ុនបានជំរុញឱ្យមានការផ្គត់ផ្គង់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ដល់កោះតៃវ៉ាន់ ដែលកំពុងដោះស្រាយជាមួយនឹងការកើនឡើងនៃការឆ្លងមេរោគកូវីដ១៩ នៅក្នុងស្រុកនិងបានចាក់វ៉ាក់សាំងតិចជាង ២% នៃចំនួនប្រជាជនសរុប ២៣.៥ លាននាក់។ ប្រទេសជប៉ុនមិនទាន់មានផែនការក្នុងការប្រើប្រាស់វ៉ាក់សាំង AstraZeneca ដែលមាននៅក្នងដៃស្រាប់នោះទេ ហើយបានត្រៀមរួចជាស្រេចនូវវ៉ាក់សាំងប្រភេទផ្សេងៗទៀតសម្រាប់ផ្គត់ផ្គង់ចាក់ឱ្យប្រជាជនទាំងអស់របស់ខ្លួន៕

ប្រភព៖ Channelnewsasia ប្រែសម្រួល ៖ សង្ហា

មតិយោបល់
អត្ថបទពេញនិយម