• 2021-06-03 08:26:00
  • ព័ត៌មាន

ឥណ្ឌា ចាយលុយទិញវ៉ាក់សាំងមួយប្រភេទកំពុងស្ថិតក្នុងដំណាក់ការធ្វើតេស្ត ចំនួន ៣០០លានដូស

  • 2021-06-03 08:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាលឥណ្ឌា បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី ៣ ខែមិថុនា ឆ្នាំ២០២១នេះ ថាខ្លួនបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងក្នុងស្រុក Biological-E ចំពោះការផលិតវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ចំនួន ៣០០ លានដូសក្នុងតម្លៃ ប្រមាណ ២០៥ លានដុល្លារអាមេរិក។

នេះជាការបញ្ជាទិញលើកដំបូងសម្រាប់វ៉ាក់សាំងដែលមិនទាន់ត្រូវបានអនុម័តឱ្យប្រើប្រាស់នៅឡើយ។ ក្រសួងសុខាភិបាលប្រទេសឥណ្ឌា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វ៉ាក់សាំងដែលបច្ចុប្បន្នកំពុងធ្វើតេស្តសាកល្បងដំណាក់កាលទី ៣ ទំនងជារួចរាល់នៅប៉ុន្មានខែខាងមុខនេះ។

ឥណ្ឌា ចាំបាច់ត្រូវបើកយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំលើប្រជាជនរបស់ខ្លួនចំនួន ១,៣ ពាន់លាននាក់ដើម្បីកាត់បន្ថយផលប៉ះពាល់នៃរលកឆ្លងជាបន្តបន្ទាប់។ នាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី បានធ្វើការរិះគន់ចំពោះការចាក់វ៉ាក់សាំងយឺតទោះបីជាប្រទេសឥណ្ឌាគឺជាប្រទេសមួយក្នុងចំនោមប្រទេសដែលផលិតវ៉ាក់សាំងបង្ការធំជាងគេបំផុតនៅលើពិភពលោកក៏ដោយ៕

ប្រភព៖ Channelnewsasia ប្រែសម្រួល ៖ សង្ហា

មតិយោបល់