- 2021-06-04 02:58:09
- ព័ត៌មាន
អាមេរិក នៅតែបន្តប្រើគោលនយោបាយរបស់ ដូណាល់ ត្រាំ ដាក់ក្រុមហ៊ុនចិនក្នុងបញ្ជីខ្មៅ
- 2021-06-04 02:58:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិក នៅតែបន្តប្រើគោលនយោបាយរបស់ ដូណាល់ ត្រាំ ដាក់ក្រុមហ៊ុនចិនក្នុងបញ្ជីខ្មៅ
ចន្លោះមិនឃើញ
ប្រធានាធិបតីអាមេរិក ចូ បៃដិន បានពង្រីកការហាមឃាត់ដែលហាមជនជាតិអាមេរិកមិនឱ្យវិនិយោគនៅក្នុងក្រុមហ៊ុនចិនដែលរដ្ឋបាលប្រទេសនេះបាននិយាយថា មានទំនាក់ទំនងជាមួយយោធាចិនឬលក់បច្ចេកវិទ្យាឃ្លាំមើលដែលប្រើប្រឆាំងនឹងក្រុមជនជាតិភាគតិចនិងអ្នកប្រឆាំង។
នៅក្នុងបទបញ្ជាប្រតិបត្តិមួយកាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែមិថុនា ឆ្នាំ២០២១ លោក បៃដិន បានបន្ថែមក្រុមហ៊ុនចិនជិត ១០ និងក្រុមហ៊ុនបុត្រសម្ព័ន្ធទៅក្នុងបញ្ជីរួមមានក្រុមហ៊ុនចិន ថាមពលនុយក្លេអ៊ែរនិងក្រុមហ៊ុនផលិតបំពង់ប្លាស្ទិច Aerosun Corp ដែលបង្កើនចំនួនក្រុមហ៊ុនដែលត្រូវបានចុះក្នុងបញ្ជីខ្មៅដល់ឡើងដល់ ៥៩ ក្រុមហ៊ុន។
ក្រោមបទបញ្ជា វិនិយោគិនមិនអាចទិញមូលបត្រថ្មីនៅក្នុងក្រុមហ៊ុនទាំងនេះនៅលើទីផ្សារអាមេរិកដែលចាប់ផ្តើមនៅថ្ងៃទី ២ ខែសីហា ឆ្នាំ២០២១ តទៅ។ ជនជាតិអាមេរិកដែលមានការវិនិយោគក្នុងក្រុមហ៊ុននាពេលបច្ចុប្បន្ននឹងមានរយៈពេលមួយឆ្នាំដើម្បីដកខ្លួនចេញ។ ការប្រកាសកាលពីថ្ងៃព្រហស្បតិ៍គឺជាសញ្ញាមួយទៀតដែលបង្ហាញថា លោក បៃដិន កំពុងបន្តវិធីសាស្រ្តប្រកាន់ជំហរតឹងរឹងចំពោះប្រទេសចិនដែលធ្លាប់បានអនុវត្តដោយអ្នកកាន់តំណែងមុន គឺលោក ដូណាល់ ត្រាំ៕