• 2021-06-04 04:18:41
  • ព័ត៌មាន

ឥណ្ឌូនេស៊ី​ លុបចោល​បុណ្យ​សាសនាដែលមានការជួបជុំរាប់ម៉ឺននាក់ជាលើកទីពីរ ដោយសារកូវីដ

  • 2021-06-04 04:18:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ឥណ្ឌូនេស៊ី​បាន​លុបចោល​ការធ្វើ​ធម្ម​យាត្រា​បុណ្យ​ហាច​ដ៏​ធំ​បំផុត​សម្រាប់​ប្រជាជន​នៅក្នុង​​ប្រទេស​ដែល​មាន​ប្រជាជន​មូស្លីម​ច្រើន​បំផុត​នៅលើ​ពិភពលោក​សម្រាប់​ឆ្នាំ​ទី​ពីរ​ជាប់ៗ​គ្នា ដោយសារតែ​មាន​ការព្រួយបារម្ភ​អំពី​ជំងឺ​រាតត្បាត​កូវី​ដ​១៩​។​

សម្រាប់​ប្រជាជន​ឥណ្ឌូនេស៊ី​ភាគច្រើន ការធ្វើ​ធម្ម​យាត្រា​សាសនា​នេះ​គឺជា​ព្រឹត្តិការណ៍​ដែល​ត្រូវតែ​ធ្វើ​ឱ្យបាន​ម្តង​ក្នុង​មួយជីវិត ជាមួយ​ពេលវេលា​រង់ចាំ​ជា​មធ្យម ២០ ឆ្នាំ​ដោយសារតែ​ប្រព័ន្ធ​កូតា​។​ យ៉ាងណាដោយសារ​តែ​ជំងឺ​រាតត្បាត​និង​ដើម្បី​សុវត្ថិភាព​របស់​អ្នក​ធ្វើ​ធម្ម​យាត្រា​រដ្ឋាភិបាល​បាន​សម្រេច​ថា​ឆ្នាំនេះ​ខ្លួន​នឹង​មិន​​អនុញ្ញាត​ឱ្យ​អ្នក​ធ្វើ​ធម្ម​យាត្រា​ឥណ្ឌូនេស៊ី​ធ្វើដំណើរ​សា​ជា​ថ្មី​ម្តងទៀត​។

​មិនមែន​តែ​ឥណ្ឌូនេស៊ី​មួយ​នោះ​ទេ ​គ្មាន​ប្រទេស​ណាមួយ​បាន​ទទួល​កូតា​នោះទេ។ អា​រ៉ាប៊ីសាអូឌីត​បាន​លុប​ចោល​បម្រា​ម​លើ​អ្នក​ធ្វើ​ដំណើរ​មក​ពី ១១ ប្រទេស​ដែល​ខ្លួន​បាន​ដាក់​បម្រាម​ដើម្បី​ទប់ស្កាត់​​ការរីក​រាលដាល​នៃ​វីរុស​កូរ៉ូណា ប៉ុន្តែ​នៅតែ​តម្រូវឱ្យ​ធ្វើ​ចត្តា​ឡី​ស័ក​១៤​ថ្ងៃ​។

​មុន​ពេល​ជំងឺ​រាតត្បាត​បង្កឱ្យមាន​វិធានការ​រក្សា​គម្លាត​សង្គម​នៅ​ទូទាំង​ពិភពលោក អ្នក​ធ្វើ​ធម្ម​យាត្រា​ប្រមាណ ២,៥​លាន​នាក់​បាន​ទៅ​កន្លែង​ដ៏​ពិសិដ្ឋ​បំផុត​របស់​សាសនា​អ៊ីស្លាម​នៅ​ទីក្រុង​មេកា​​និង​ទីក្រុង​មេ​ឌី​ណា​សម្រាប់​ពិធីបុណ្យ​ហាច​រយៈពេល​មួយ​សប្តាហ៍៕

ប្រភព៖ Bangkokpost

មតិយោបល់