• 2021-06-04 08:48:16
  • ព័ត៌មាន

ថៃ ព្រមព្រៀមលក្ខខណ្ឌផ្គត់ផ្គង់វ៉ាក់សាំង​ AstraZeneca ផលិតនៅក្នុងស្រុក មកកាន់ប្រទេសអាស៊ានមួយ

  • 2021-06-04 08:48:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃសុក្រ ទី៤ ខែមិថុនា ឆ្នាំ២០២១នេះ ប្រទេសម៉ាឡេស៊ី បានឯកភាពយល់ព្រមតាមលក្ខខណ្ឌពាក់ព័ន្ធនឹងការផ្គត់ផ្គង់វ៉ាក់សាំង AstraZeneca ផលិតនៅក្នុងប្រទេសថៃ ដោយ Siam Bioscience។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Noor Hisham Abdullah បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្គត់ផ្គង់វ៉ាក់សាំងដែលទទួលបានពីប្រទេសថៃ ត្រូវបានរំពឹងថានឹងអាចជួយពន្លឿនការអនុវត្តកម្មវិធីចាក់វ៉ាក់សាំងថ្នាក់ជាតិរបស់ប្រទេសម៉ាឡេស៊ី ស្របពេលដែលប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃវីរុសកូវីដ-១៩។

បើតាមការឱ្យដឹងពីរដ្ឋាភិបាលប្រទេសនេះ បានឲ្យដឹងថា វ៉ាក់សាំងចំនួន ៦១០.០០០ ដូសពីប្រទេសថៃ នឹងត្រូវដឹកមកដល់ ម៉ាឡេស៊ី នៅក្នុងកំឡុងខែមិថុនានេះ បន្ទាប់មក វ៉ាក់សាំងចំនួន ៤១០.០០០ ដូសទៀត នឹកមកដល់ក្នុងខែកក្កដា ស្របពេលដែល ១,២ លានដូសផ្សេងទៀតនឹងមកដល់នៅចន្លោះខែសីហា និងកញ្ញា៕

ប្រភព៖ Channelnewsasia ប្រែសម្រួល ៖ សង្ហា

មតិយោបល់