• 2021-06-05 03:20:28
  • ព័ត៌មាន

សូមព្រះតាមថែរក្សា! ម្ដាយកំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរគ្រូពេទ្យជួយសង្គ្រោះទារកចេញពីផ្ទៃបានហេីយ​ នៅម្ដាយកំពុងសង្គ្រោះបន្ត

  • 2021-06-05 03:20:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកជំងឺកូវីដ១៩ម្នាក់ កំពុងស្ថិតក្នុងសភាពគ្រោះថ្នាក់ និងកំពុងបន្តការសង្គ្រោះ ខណៈកូនប្រុសរបស់គាត់ត្រូវបានសម្រាលដោយការវះកាត់បានជោគជ័យ។ នេះបើតាមប្រភពព័ត៌មានពីមន្ទីរខេត្តព្រៃវែង។

នាថ្ងៃទី ០៥ មិថុនា ឆ្នាំ២០២១ នេះ មានករណីមួយបានកើតឡើងក្នុងខេត្តព្រៃវែង លើស្រ្តីជិតសម្រាលម្នាក់មានឈ្មោះ យ៉ាត ចេក អាយុ ២៩ ឆ្នាំ ដែលជាអ្នកជំងឺកូវីដ១៩។ ស្ត្រីរូបនេះមានសញ្ញា ហត់ ពិបាកដកដង្ហើម និងក្អកឡើងមក ដោយមិនទាន់មានសញ្ញានៃការឈឺពោះឆ្លងទន្លេនៅឡើយទេ ​(G3P1A1 ,SaO2 :89%, RR 35/mn P : 115/mn ,TA 138/ 90mmhg. ហើមជើង)។

ស្ថិតនៅក្នុងស្ថានភាពបន្ទាន់ និងដោយមើលឃើញសភាពរបស់ស្ត្រីរូបនោះកាន់តែធ្ងន់ធ្ងរ លោកប្រធានមន្ទីរពេទ្យបានពិភាក្សា និងធ្វើការពិគ្រោះយោបល់យ៉ាងយកចិត្តទុកដាជាមួយក្រុមគ្រូពេទ្យជំនាញ ដើម្បីជួយសង្រ្គោះកូននៅក្នុងផ្ទៃ និងបានសំណូមពរទៅក្រុមគ្រួសារអ្នកជំងឺដើម្បីធ្វើការវះកាត់សង្គ្រោះកូន។

បន្ទាប់ពីការពិភាក្សា និងការយល់ព្រមពីគ្រួសាររបស់អ្នកជំងឺ ក្រុមគ្រូពេទ្យក៍បានសំរេច ធ្វើការវះកាត់យកកូនចេញ នៅវេលាម៉ោង ១០និង៤០នាទីយប់ ថ្ងៃទី ០៤ ខែ មិថុនា ២០២១ ចំពោះការវះកាត់សង្គ្រោះកូនគឺទទួលបានជោគជ័យ បានកូនប្រុស១ ទំងន់ ២៨០០ ក្រាម កូនសុខភាពល្អធម្មតា។ ចំណែកម្តាយក្រោយពីបានវះកាត់យកចេញរួចរាល់ក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់និងខិតខំសង្គ្រោះបន្តទៀត ៕

អត្ថបទ ៖ មេខាឡា

មតិយោបល់