• 2021-06-07 04:18:22
  • ព័ត៌មាន

ចិន ក្លាយជាប្រទេសដំបូងគេដែល យល់ព្រម ផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារមានអាយុ ៣ ឆ្នាំ

  • 2021-06-07 04:18:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសចិន បានអនុញ្ញាតិឱ្យប្រើវ៉ាក់សាំង Sinovac Biotech ទៅលើកុមារ សម្រាប់ការប្រើប្រាស់បន្ទាន់។ ចិន ក្លាយជាប្រទេសដំបូងគេដែលផ្តល់ការយល់ព្រម ផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារដែលមានអាយុ ៣ ឆ្នាំ។ ទន្ទឹមនឹងនេះ មានរបាយការណ៍បង្ហាញថាមនុស្សវ័យក្មេង អាចឆ្លងរាលដាលដូចមនុស្សពេញវ័យដែរ។ ប្រទេសម៉ាឡេស៊ី ស្ថិតក្នុងចំណោមប្រទេសដែលរាយការណ៍អំពីការកើនឡើងនៃការឆ្លងនិងស្លាប់ចំពោះកុមារនៅពេលដែលវីរុសកូវីដឆ្លងរីករាលដាលកាន់តែខ្លាំង។

គេមិនទាន់បានបញ្ជាក់ច្បាស់ទេថាតើពេលណា វ៉ាក់សាំង Sinovac ចាក់សម្រាប់កុមារនឹងរួចរាល់សម្រាប់ប្រើប្រាស់ដំបូងគេនៅក្នុងប្រទេសចិន។ ការស្រាវជ្រាវដំណាក់កាលទី ១ និងទី ២ ដែលមានអ្នកចូលរួមរាប់រយនាក់បានបង្ហាញថាវ៉ាក់សាំង CoronaVac របស់ប្រទេសចិន មានសុវត្ថិភាពនិងមានប្រសិទ្ធិភាពសម្រាប់កុមារក៏ដូចជាសម្រាប់មនុស្សពេញវ័យដែរ។

អង្គការសុខភាពពិភពលោកបានអនុម័តចុះបញ្ជី វ៉ាក់សាំង Sinovac សម្រាប់ការប្រើប្រាស់បន្ទាន់កាលពីថ្ងៃអង្គារ សប្តាហ៍មុន សម្រាប់មនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។ Sinovac គឺជាវ៉ាក់សាំងទី ២ របស់ចិនបន្ទាប់ពីវ៉ាក់សាំងរបស់ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ Sinopharm ដែលត្រូវបានយល់ព្រមទទួលស្គាល់ពីអង្គការសុខភាពពិភពលោកសម្រាប់ការប្រើប្រាស់បន្ទាន់កាលពីដើមខែឧសភា កន្លងទៅ៕

ប្រភព៖ Bangkokpost ប្រែសម្រួល ៖ សង្ហា

មតិយោបល់