• 2021-06-08 09:06:23
  • ព័ត៌មាន

សង្គ្រាមអាចនឹងផ្ទុះឡើងទេ? អាមេរិក ថានឹងគាំទ្រ អ៊ុយក្រែន ការពារទឹកដីពីការឈ្លានពានរបស់ រុស្សី

  • 2021-06-08 09:06:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃចន្ទ ទី៧ ខែមិថុនា ឆ្នាំ២០២១ ប្រធានាធិបតី ចូ បៃឌិន បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះបូរណភាពទឹកដីរបស់អ៊ុយក្រែន បន្ទាប់ពីមានការចល័តកងទ័ព ពីភាគីរុស្ស៊ីនៅតាមព្រំដែនរបស់ខ្លួន។ លោក បៃឌិន បានអញ្ជើញប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ទៅកាន់សេតវិមាន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា ប្រធានាធិបតី Zelensky បានទទួលយកការអញ្ជើញនេះហើយ។

ទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បានប្រាប់អ្នកយកព័ត៌មានថាលោក បៃឌិន បាននិយាយតាមទូរស័ព្ទជាមួយលោក Zelensky ដោយប្រាប់គាត់ថា“ គាត់នឹងឈរយ៉ាងរឹងមាំដើម្បីអធិបតេយ្យភាពរបស់អ៊ុយក្រែន ហើយ ទន្ទឹងរង់ចាំស្វាគមន៍គាត់នៅសេតវិមាននារដូវក្តៅនេះ” ។

ការអញ្ជើញឱ្យ ប្រធានាធិបតី អ៊ុយក្រែនមកធ្វើទស្សនកិច្ចនៅខែកក្កដា បានបង្ហាញថា អាមេរិកគាំទ្រ និង ឈរខាងអ៊ុយក្រែន មុនពេលកិច្ចប្រជុំកំពូលរបស់លោកបៃឌិន ជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅទីក្រុងហ្សឺណែវ ឈានចូលមកដល់នៅសប្តាហ៍ក្រោយ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បាននិយាយថា ''លោក បៃឌិន បានបញ្ជាក់ពីការប្តេជ្ញាចិត្តឥតឈប់ឈររបស់សហរដ្ឋអាមេរិក ចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់អ៊ុយក្រែន នៅចំពោះមុខការឈ្លានពានរបស់រុស្សី ដែលកំពុងបន្តនៅ ដុនបានិងគ្រីមៀ'' ៕

ប្រភព៖ Bangkokpost ប្រែសម្រួល ៖ សង្ហា

មតិយោបល់