• 2021-06-10 02:49:51
  • ព័ត៌មាន

សមាជិកព្រឹទ្ធសភាអាមេរិក ចង់បង្វែរទិសវិលរបស់ព្រះអាទិត្យ និងព្រះច័ន្ទ ទប់ទល់បម្រែបម្រួលអាកាសធាតុ

  • 2021-06-10 02:49:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិកសភាមកពីគណបក្សសាធារណរដ្ឋនៃរដ្ឋតិចសាស់ លោក Louie Gohmert បានធ្វើការស្នើជាសំណួរ ទៅកាន់មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់សហរដ្ឋអាមេរិក ប្រសិនបើអាច បង្វែរទិសវិលរបស់ព្រះចន្ទជុំវិញផែនដី ឬ ទិសផែនដីវិលជុំវិញព្រះអាទិត្យបាន នោះអាចជាមធ្យោបាយ និង ដំណោះស្រាយសម្រាប់ទប់ទល់ជាមួយនឹងការបម្រែបម្រួលនៃអាកាសធាតុ។

សមាជិកសភារូបនេះ មិនបានសួរសំណួរដ៏ចម្លែករបស់លោក ទៅកាន់ អង្គការ NASA និងមន្ទីរបញ្ចកោណទេ។ ផ្ទុយទៅវិញសមាជិកនៃបក្សសាធារណរដ្ឋ បានសួរដោយផ្ទាល់ទៅកាន់មន្រ្តីសេវាកម្មព្រៃឈើជាន់ខ្ពស់ ក្នុងកិច្ចប្រជុំគណៈកម្មាធិការធនធានធម្មជាតិ ពីថ្ងៃអង្គារកន្លងទៅ។

ថ្លែងឆ្លើយឆ្លងជាមួយអ្នកស្រី Jennifer Eberlien ជាអនុប្រធាននៃសេវាព្រៃឈើជាតិ លោក Gohmertបានលើកជាសំណួរសួរថា តើអាចផ្លាស់ប្តូរគន្លងនៃដំណើរព្រះចន្ទ ឬផែនដី ដែលជាមធ្យោបាយនៃការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុបានដែរឬយ៉ាងណា៕

ប្រភព៖ theguardian ប្រែសម្រួល ៖ សង្ហា

មតិយោបល់