• 2021-06-10 03:04:56
  • ព័ត៌មាន

ខេត្តកំពង់ឆ្នាំង រកឃើញប្រភពចម្លងខ្លាំងតាមអ្នករត់តាក់ស៊ីឡើងចុះភ្នំពេញ ត្រូវផ្អាករត់ជាបន្ទាន់

  • 2021-06-10 03:04:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ននេះជំងឺកូវីដ-១៩ កំពុងឆ្លងរីករាលដាលយ៉ាងខ្លាំងឆ្លងតាមរយៈអ្នកបើកបររថយន្តតាក់ស៊ី ពីកំពង់ឆ្នាំង ទៅកាន់រាជធានីភ្នំពេញ ពីរាជធានីភ្នំពេញ មកកំពង់ឆ្នាំង និងទៅកាន់កន្លែងផ្សេងៗទៀត ហេតុនេះរដ្ឋបាលក្រុង សូមជូនដំណឹងដល់បងប្អូនអ្នកប្រកបមុខរបបបើកបររថយន្តតាក់ស៊ីស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងទាំងអស់ មេត្តាជ្រាបដូចខាងក្រោម៖

១.អ្នកបើកបររថយន្តតាក់ស៊ីទាំងអស់ត្រូវផ្អាកជាបណ្តោះអាសន្ន ដើម្បីទៅយកសំណាកនៅទីតាំងបេនឡាន ផ្សារលើក្រុងកំពង់ឆ្នាំង ចាប់ពីវេលាម៉ោង ៨.០០នាទីព្រឹក ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ជាកំហិត ។

២-បរជាពលរដ្ឋទាំងអស់ដែលត្រូវធ្វើដំណើរតីត្រូវផ្អាកការធ្វើដំណើតាមរថយន្តតាក់ស៊ីក្នុងក្រុងកំពង់ឆ្នាំង។

៣. សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធធ្លាប់ជិះរថយន្តតាក់ស៊ី ជាមួយឈ្មោះ សោម ឡុង នៅភូមិឃ្លាំងប្រាក់ សង្កាត់ផ្អេរ និងឈ្មោះ ញូង វណ្ណា នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ត្រូវ អញ្ជើញមកយកសំណាកតាមការអំពាវនាវនេះកុំបីអាក់ខានឡើយ។

៤ ករណីបុគ្គលណាមិនព្រមអនុវត្តតាមការអំពាវនាវរបស់រដ្ឋបាលក្រុងនឹងចាត់វិធានការណ៍តាមនីតិវិធីច្បាប់ ។

អាស្រ័យដូចបានជូនដំណឹងខាងលើ សូមអ្នកបើកបររថយន្តតាក់ស៊ីទាំងអស់ក្នុងក្រុងកំពង់ឆ្នាំង និងអ្នកពាក់ ព័ទ្ធដោយផ្ទាល់ ឬដោយប្រយោល ប្រញាប់រួសរាន់មកជួបគ្រូពេទ្យនៅទីតាំងដែលបានកំណត់ខាងលើតាមការគួរ៕

មតិយោបល់