• 2021-06-11 04:37:09
  • ព័ត៌មាន

សំណាងណាស់! បុរសម្នាក់ថាស្ទើរកន្លះជីវិតហើយ​មិនដែលស្គាល់​១ម៉ឺនដុល្លារទេ តែពេលនេះបានរង្វាន់ធំ

  • 2021-06-11 04:37:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់​និយាយ​ថា​ ស្ទើរ​តែ​កន្លះជីវិត​ទៅ​ហើយ ​លោក​សឹង​តែ​មិន​បាន​ស្គាល់​ឡើយ​ប្រាក់​រង្វាន់ដ៏ច្រើន​សន្ធឹកសន្ធាប់ (១០០០០ ដុល្លារ) ​បែបនេះ​ទេ។ តែ​ពេល​នេះ​លោក​​នឹង​បាន​កាន់ដោយ​ផ្ទាល់​ដៃ​ក្នុង​ពេល​ឆាប់ៗខាង​នេះហើយ។

ចំណាយត្រឹម​តែ​ ២០០០ រៀលទិញ​គោជល់មកពិសា ហើយ​គាស់​បាន​ត្រឹម​ពាក្យ​អរគុណ ដែល​ពី​មុន​គឺ​មិន​មាន​តម្លៃ​អ្វី​ទាំង​អស់។ តែ​ពេលនេះ​ក្រវិល​អរគុណ​ដែល​មាន​លេស​សំណាង គឺ​អាច​ផ្លាស់​ប្ដូរ​ជីវិតសឹង​តែ ៣៦០ ដឺក្រេ តែ​ម្ដង​ព្រោះ​ថា​ ក្រវិលអរគុណ​គោជល់ ដែល​មាន​លេខ​កូដ ៨ខ្ទង់ ​អាច​អោយ​លោក លន់ បូរ៉ែន ឈ្នះ​ទឹក​ប្រាក់​រង្វាន់ដ៏ច្រើន​រហូតដល់១០,០០០ (មួយម៉ឺន) ដុល្លារ។

លោក លន់ បូរ៉ែន ភេទប្រុស ជាជាងទងក្រក្សត់ម្នាក់ មានទីលំនៅ ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែល​ផ្ទះរបស់លោក​នៅ​ដាច់​ស្រយាល​សឹង​តែ​គ្មាន​មនុស្ស​រស់​នៅ។ លោក​ថា​តាំង​ពី​កូវីត​មក​លោក​រក​មិន​សូវ​បាន​ទេពីជំនាញ​ដែល​គាត់​មាន ហើយ​សព្វ​ថ្ងៃ​គឺ​ពឹង​លើ​ដំណាំ​ក្បែរ​ផ្ទះ និង​ការ​ចិញ្ចឹម​សត្វ​បន្តិច​បន្ទួច​​ប៉ុណ្ណោះដើម្បី​ចិញ្ចឹម​គ្រួសារ។ ថ្ងៃ​ត្រូវ​រង្វាន់​គឺ​លោក​សល់លុយតែ​២០០០រៀល ក៏សម្រេច​ចិត្តទិញ​គោជល់​១​កំប៉ុង ព្រោះ​លោក​តែង​តែ​ពិសា​ពេល​នៅ​ធ្វើ​ការ ហើយ​គាស់​មកបាន​អរគុណ​ទៀត។ តែ​ដោយ​លោក​ឧស្សាហ៍​តាម​ដាន កម្មវិធី​លេខសំណាង​លោក​ក៏​ទុកក្រវិល​កំប៉ុង។

ពេល​មក​ដល់​ផ្ទះ​លោក​ក៏​បាន​យក​លេខ​មក​មើល​ ស្រាប់​តែ​ក្រវិល​ដូច​លេខ​សប្ដាហ៍​ទី១គឺ 03521605 ពេល​នោះ​គាត់​សប្បាយ​ចិត្ត​ណាស់​ស្រែក​ហ៊ោ​រពេញ​ផ្ទះតែម្ដង។ ហើយ​ក៏​បាន​ទូរសព្ទ​មក​ក្រុម​ហ៊ុន​ទាំង​ញាប់​ញ័រ ព្រោះ​សប្បាយ​ចិត្ត​ពេក។​ ភ្លាមៗ​នោះ​ដែរ​ក្រុម​ហ៊ុន​បាន​បញ្ជូន​ក្រុម​ការងារ​ចុះ​ពិនិត្យ​ក្រវិល​កំប៉ុង និង​បញ្ជាក់​ថា​ត្រឹម​ត្រូវ​និង​រង់​ចាំ​ថ្ងៃ​ទទួល​រង្វាន់។ ​

សូមបញ្ជាក់ដែរថា នេះគឺជារង្វាន់លើកទី២ បន្ទាប់ពីកម្មវិធី «គោជល់លេខនាំសំណាង» ចាប់ដំណើរការផ្សាយផ្ទាល់រហូតមកដល់ពេលនេះ។ សម្រាប់អ្នកដែលមិនទាន់ត្រូវ​សូម​ទុក​ក្រវិល​ដើម្បី​ផ្ទៀង​រង្វាន់​នៅ​ពេល​ក្រោម ហើយ​អ្នក​ដែល​ចង់​ផ្សង​សំណាង​សូម​ពិសាគោជល់​ ដើម្បី​ស្វែង​រក​លេខ​សំណាង​ដែល​មាន​នៅ​ក្រោម​ក្រវិល​អរគុណ ហើយរង្វាន់នៅតែបន្តផ្តល់ជូនរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២១។ មិន​តែ​ប៉ុណ្ណោះ តូប​ដែល​ទទួល​ប្ដូរ​ក្រវិល​នឹង​ទទួល​បានកម្រៃជើង​សារ ៥០០រៀលសម្រាប់​លេខ​២ខ្ទង់ ឯលេខ​៤​ខ្ទង់​នឹង​ទទួល​បាន ២០០០រៀល​បន្ថែម ពិត​ជា​ចំណេញ​ទ្វេរ​ដង។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខទូរស័ព្ទ ០៧៧-៥៩៩-៨៥៩ ឬផ្ញើសារមកកាន់ផេកហ្វេសប៊ុកផ្លូវការរបស់ភេសជ្ជៈប៉ូវកម្លាំងគោជល់ Red Bull Cambodia៕

មតិយោបល់