• 2021-06-14 08:06:54
  • ព័ត៌មាន

ប្រពៃណីម្ហូបអាហារនៅកម្ពុជាមានវ័យចំណាស់ជាងបុរាណស្ថានអង្គរ[វីដេអូ]

  • 2021-06-14 08:06:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូរយៈពេលជាង ៥នាទី ២ភាសា អង់គ្លេស និងខ្មែរ ដែលផលិតដោយក្រសួងទេសចរណ៍ សហការជាមួយ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD បានបង្ហាញពីប្រវត្តិនៃប្រពៃណីម្ហូបអាហារកម្ពុជា ភាពសម្បូរបែប និងអាហារប្រចាំតំបន់នានាក្នុងប្រទេសកម្ពុជា។ វីដេអូនេះបានបញ្ជាក់ថា ប្រពៃណីម្ហូបអាហារនៅកម្ពុជាមានវ័យចំណាស់ជាងបុរាណស្ថានអង្គរទៅទៀត។

យោងតាមកិច្ចប្រជុំបង្ហាញវីដេអូផ្សព្វផ្សាយស្តីពី “ការលើកកម្ពស់កិត្តិនាមទេសចរណ៍កម្ពុជា តាមរយៈរសជាតិ និងភាពទាក់ទាញដ៏ល្អបំផុតនៃម្ហូបអាហារខ្មែរ” រវាងភាគីទាំង២ខាងលើកាលពីចុងខែ ឧសភា កន្លងទៅបានបញ្ជាក់ថា ការផលិតវីដេអូនេះឡើងគឺដើម្បី ត្រៀមជាស្រេចក្នុងការជម្រុញការងើបឡើងវិញនៃសកម្មភាពទេសចរណ៍ក្នុងស្រុក ក៏ដូចជាត្រៀមទាក់ទាញភ្ញៀវទេសចរអន្តរជាតិនៅពេលខាងមុខ និងចូលរួមទ្រទ្រង់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ពិសេសនៅក្នុងដំណាក់កាលចុងក្រោយនេះ ដែលទេសចរណ៍កម្ពុជាកំពុងទទួលរងឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ-១៩។

វីដេអូ៥នាទីនេះក៏បង្ហាញពីម្ហូបអាហារខ្មែរជាមួយគ្រឿងផ្សំសំខាន់ៗក្នុងស្រុក ផ្សារភ្ជាប់ជាមួយសក្តានុពល និងភាពទោលនៃគោលដៅទេសចរណ៍នៅទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយពីសកម្មភាពទេសចរណ៍សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ដោយផ្តោតលើវិសាលភាពចំនួន២គឺ៖ ម្ហូបអាហារជាផលិតផលទេសចរណ៍ និងការធ្វើទីផ្សារទេសចរណ៍ដោយផ្តោតលើម្ហូបអាហារជាចំណែកទីផ្សារទេសចរណ៍ប្រកបដោយសក្តានុពល៕

សូមទស្សនាវីដេអូដែលបង្ហាញពីប្រវត្តិប្រពៃណីអាហារ ភាពសម្បូរបែប និងម្ហូបអាហារប្រចាំតំបន់នានារបស់កម្ពុជា៖

វីដេអូ​ជាភាសាខ្មែរដោយ៖​ MFAIC Cambodia


វីដេអូភាសាអង់គ្លេស​ដោយ៖​ Hanumanfilms

ប្រភព៖ ក្រសួងទេសចរណ៍

មតិយោបល់