• 2021-06-17 02:07:16
  • ព័ត៌មាន

ភ្ញាក់ផ្អើលមែន! ប្រាសាទអង្គរវត្ត បង្ហាញខ្លួនក្នុងរឿងល្បីរបស់បរទេសទើបតែចេញថ្មីៗ

  • 2021-06-17 02:07:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាទអង្គរអច្ឆរិយដ៏អស្ចារ្យ មានសោភ័ណភាពស្រស់ស្អាត ដែលម្នាក់ៗតែងតែ និយាយថាប្រាសាទអង្គរវត្តពិតជាអស្ចារ្យ និងត្រូវបានអ្នកបុរាណវិទូមកពីគ្រប់តំបន់និងប្រទេសនានា ទស្សនានិងយកមកធ្វើការសិក្សា នូវរចនាអំពីសិល្បៈខ្មែរដែលមានលក្ខណៈពិសេសបំផុត ពេលនេះ ប្រាសាទអង្គររបស់ខ្មែរយើងត្រូវបានអឺរ៉ុបលើកយកមកបង្ហាញក្នុងសាច់រឿងរបស់ខ្លួនទៀត។

ប្រភពរូបភាព៖ Zell - សំណាង

នេះមិនមែនជាលើកទី១ទេ កន្លងមកប្រាសាទអង្គរវត្តដ៏របស់ខ្មែរយើងគឺធ្លាប់បានបង្ហាញខ្លួនក្នុងរឿងល្បីៗជាច្រើនដូចជា Tomb Raider និង Two Brothers។ ដោយឡែកថ្មីៗនេះទៀត រឿងបរទេសដ៏ល្បីមួយ មានឈ្មោះថា Infinite ទើបតែចេញទេមានសាច់រឿងល្អមើលមិនធម្មតា ពិសេសគឺមានបង្ហាញវត្តមានប្រាង្គប្រាសាទអង្គរនៅក្នុងសាច់រឿងនោះថែមទៀត។

នេះជារឿងដ៏គួរឲ្យផ្ញាក់ផ្អើល និងរំភើបបំផុតមួយសម្រាប់កម្ពុជាយើង ដែលបានបរទេសលើកយកប្រាសាទជាដួងព្រលឹងជាតិទៅបង្ហាញនៅឆាកអន្តរជាតិ ដើម្បីឲ្យពួកគេបានស្គាល់កាន់តែច្បាស់អំពីមហាប្រាសាទអង្គរ ដ៏អស្ចារ្យមហិមារបស់កម្ពុជាយើងផងដែរ៕

ប្រភពរូបភាព៖ Zell - សំណាង

អត្ថបទដោយ ៖ Su In

មតិយោបល់