• 2021-06-17 03:07:11
  • ព័ត៌មាន

គួរឲ្យសរសើរ! លោកតាដើរសុំទានគាត់ងងឹតភ្នែក យកលុយដែលខ្លួនសុំបានទៅដាក់បាត តែត្រូវបានជួបរឿងបែបនេះវិញ

  • 2021-06-17 03:07:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាពរបស់លោកតាសុំទានងងឹតភ្នែកម្នាក់ ប្រទះព្រះសង្ឃដើរបិណ្ឌបាត ក៏បានយកលុយដែលខ្លួនសុំគេដាក់បាតដល់ព្រះសង្ឃ រួចហើយព្រះសង្ឃជានេនតូច បានសូត្យធម៌ ឲ្យពរដល់លោកតាសុំទាន រួចហើយក៏យកបច្ច័យដែលបានលោកតា ដាក់ជូនដល់ លោកតាវិញ នេះជារូបភាពមួយដែលកម្របានឃើញនិងធ្វើអោយអារម្មណ៍ស្រស់ថ្លាណាស់។ ដោយយោងតាមការបង្ហោះក្នុងគណនីហ្វេសប៊ុកមួយឈ្មោះ Sun Theana កាលពីថ្ងៃទី១៦ មិថុនា ឆ្នាំ២០២១នេះ។

នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បាននាំគ្នាស៊ែរព្រោងព្រាត អំពីទឹកចិត្តដ៏ប្រពៃរបស់លោកតា ដែលខំសុំទានគេទាំងពិការភ្នែកថែមទៀត ​ទោះជាលោកតាក្រខ្សត់ លំបាកវេទនា ចំពោះទឹកចិត្តសទ្ធា ធ្វើបុណ្យសាងកុសល្យគឺលោកតាមានជានិច្ច ពោលគឺសុខចិត្តអត់ខ្លួនឯង និងមានមហាជនជាច្រើនពេញចិត្តចំពោះទឹកចិត្តព្រះសង្ឃជានេនតូចថា ពិតជាជ្រះថ្លាមែនបានសន្សំបុណ្យកុសលបរិច្ចាគទានគួរឲ្យកោតសសើរណាស់៕

អត្ថបទដោយ ៖ Su In

មតិយោបល់