• 2021-06-17 05:08:54
  • ព័ត៌មាន

ចិន ប្រជែងជាមួយ អាមេរិក បាញ់បង្ហោះយាន នាំមនុស្សទៅកាន់ស្ថានីយ៍អវកាសបានដោយជោគជ័យ

  • 2021-06-17 05:08:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសចិន បានបាញ់បង្ហោះយាន Shenzhou-12 បានដោយជោគជ័យ ដែលជាបេសកកម្មនាំមនុស្សទៅកាន់ទីអវកាស ថ្មីមួយនិងដើម្បីអភិវឌ្ឍន៍កម្មវិធីផ្នែកអវកាសរបស់ខ្លួនដើម្បីប្រជែងជាមួយសហរដ្ឋអាមេរិក។

យោងតាមការផ្សាយផ្ទាល់របស់ទូរទស្សន៍រដ្ឋ CCTV បានឱ្យដឹងថាយាន Shenzhou-12 ត្រូវបានគេបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan ដែលមានទីតាំងនៅភាគពាយព្យ ប្រទេសចិន។

យានអវកាសរបស់ចិនមួយនេះ​​ បានដឹកអវកាសយានិកបុរស ៣ នាក់ ដោយបានហោះឆ្លងកាត់បរិយាកាសផែនដីដើម្បីទៅកាន់ទីតាំងស្ថានីយ៍អវកាសថ្មីមួយ។ គេព្យាករណ៍ថា យាន Shezhou-12 នឹងដឹកអវកាសយានិកទាំង៣នាក់ត្រលប់មកកាន់ផែនដីវិញនៅរយៈពេលប្រហែល ៩០ថ្ងៃទៀត៕

ប្រភព៖ ABC News ប្រែសម្រួល ៖ សង្ហា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី